ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
សុ​ខភាព​ និងសម្រស់

កំពូលឱសថបុរាណដ៏អស្ចារ្យដែលលោកអ្នកមិនគួរមើលរំលង!

26-Dec-2018 10:42 AM

រូបភាព


ដោយ: Uddam

កំពូលឱសថបុរាណដ៏អស្ចារ្យដែលលោកអ្នកមិនគួរមើលរំលង– បន្សាបជាតិពុលក្នុងរាងកាយ បណ្តុំនៃ អាស៊ីតអាមីនេ វីតាមីន និងសារធាតុរ៉ែ ដែលមាននៅក្នុងប្រទាល គឺជាអ្នកសម្អាតបែបធម្មជាតិដ៏ប្រសើរ ដែលមានសមត្ថភាពលាងសម្អាតជាតិពុលចេញពីប្រព័ន្ធរំលាយអាហារ បន្ថយកំដៅ ផ្តល់សំណើម ជាពិសេសគឺល្អបំផុតសម្រាប់ស្រ្តីអស់រដូវ។

– ឧបត្ថម្ភដល់ប្រព័ន្ធភាពសុំា ប្រឆាំងនឹងជម្ងឺផ្សេងៗ ប្រទាលសម្បូរទៅដោយ វីតាមីន សារធាតុរ៉ែ និង ជាតិស្ករម្យ៉ាង (polysaccharide) ដែលសុទ្ធតែចាំបាច់ក្នុងការពង្រឹងប្រព័ន្ធភាពសុាំ ដើម្បីប្រឆាំងទប់ទល់នឹងជម្ងឺ និង ការពារជម្ងឺមួយចំនួនដូចជា ជម្ងឺហឺត តាអក និង ជម្ងឺរលាកពោះវៀនរ៉ាំរ៉ៃ (crohns disease) ។ ប្រទាលក៏អាចបន្ថយល្បឿននៃប្រតិកម្មរលាក (inflammation reaction) ដែលនាំអោយពន្យារពេលនៃការវិវត្តន៍ទៅជាជម្ងឺផងដែរ។

– បញ្ចុះជាតិខ្លាញ់ (cholesterole) និង ជាតិស្ករក្នុងឈាម មានអំនះអំណាងមួយចំនួនបានបង្ហាញថា ប្រទាលអាចបញ្ចុះជាតិខ្លាញ់ដែលលើសនៅក្នុងឈាមបានគួរអោយកត់សម្គាល់ដោយមិនចាំបាច់ប្រើថ្នាំនោះទេ។ ហើយវាក៏ផ្តល់ឥទ្ធិពលជាវិជ្ជមានទៅលើជាតិស្ករក្នុងឈាមដែល ពោលគឺវាល្អសម្រាប់អ្នកដែលមានជម្ងឺទឹកនោមផ្អែម (បញ្ចុះជាតិស្ករក្នុងឈាម)។ ជួយឲ្យប្រព័ន្ធរំលាយអាហារបំពេញមុខងារបានយ៉ាងល្អប្រសើរ ក្នុងប្រទាលមានសារធាតុម៉្យាងឈ្មោះ Aloevin ដែលវានឹងជួយឲ្យប្រព័ន្ធរំលាយអាហារដំនើរការបានយ៉ាងរលូន ជួយបន្ទន់លាមក នឹងជួយព្យាបាលអាការឈឺចុកចាប់ក្នុងពោះដោយសាររលាកពោះវៀន (inflammatory bowel disease) ទៀតផង។

– ជួយបង្កើនជាតិវីតាមីននិងសារធាតុរ៉ែជាច្រើន បានយ៉ាងងាយស្រួល នៅក្នុងប្រទាលមានវីតាមីនជាច្រើប្រភេទដូចជា៖ vitamin A, C, E, B1, B2, B3, B6, B12 នឹង folic acid។ សារធាតុរ៉ែសំខាន់ៗ ដូចជា៖ កាលស្យូម ម៉ាញ៉េស្យូម ស័ង្កសី ដែក selenium និង ប៉ូតាស្យូម ដែលសារធាតុទាំងនេះចាំបាច់សម្រាប់ការលូតលាស់របស់ ស្បែក ឆ្អឹង កោសិកាឈាម និង ជួយដល់សុខភាពបេះដូងផងដែរ។- ល្អចំពោះស្បែកដែលរលាក ស្ងួត និងព្យាបាលមុន ការប្រើផលិតផលប្រទាលដែលផលិតចេញពីរោងចក្រដើម្បីព្យាបាលបញ្ហារទាំងនេះ វាអាចនឹងបង្កជាផលរំខានជាច្រើន តែសម្រាប់ការប្រើប្រាស់ប្រទាលធម្មជាតិសុទ្ធ គឺយើងអាចចៀសផុតពីផលរំខានទាំងនេះបានយ៉ាងប្រសើរ។+គ្រឿងផ្សំត្រូវមាន៖-ប្រទាលកន្ទុយក្រពើ(២-៣ធាង)-ស្លឹកតើយ(១០ស្លឹក)-ស្ករស(៣០០ក្រាម)-ទឹកស្អាត(៥០០មីលីត្រ)+វិធីធ្វើ៖-ដំបូងយើងយកប្រទាលទៅលាងទឹកឲ្យស្អាតរួចចិតសំបកចេញ-ចិតយកតែសាច់សថ្លានិងចិញ្ច្រាំវាជាបំណែកតូចៗ-បន្ទាប់ទៀតយកប្រទាលដែលចិតរួចនោះទៅដាក់ក្នុងឆ្នាំង-ចាក់ស្ករ និងទឹកចូលរួចបើកភ្លើងចំអិនដោយត្រូវកូរវាឲ្យរលាយស្ករ-ចុងក្រោយទុកវាឲ្យត្រជាក់ និងដួសវាដាក់កែវរក្សាទុកក្នុងទូរទឹកកទុកពិសារជាការស្រេច។

សម្រួលអត្ថបទដោយ៖ខ្ទឹមស