ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
សុ​ខភាព​ និងសម្រស់

កុំឲ្យរាងកាយខ្វះជាតិទឹក នារដូវក្តៅ ត្រូវការពារ !

11-Apr-2019 11:37 AM

រូបភាព


ដោយ: Uddam

+ទទួលទានទឹកឲ្យបានច្រើន៖ការផឹកទឹកឲ្យបានច្រើន គឺជាវិធីដ៏ល្អបំផុតសម្រាប់ប្រយុទ្ធប្រឆាំងជាមួយនឹងបញ្ហាខ្វះជាតិទឹក។ ព្រោះទឹក អាចជួយគ្រប់គ្រងសីតុណ្ហភាពរាងកាយ ហេតុនេះ អ្នកគួរតែផឹកទឹកឲ្យបាន ៨ ទៅ ១០កែវក្នុងមួយថ្ងៃ សម្រាប់មនុស្សពេញវ័យ។ ប្រសិនបើអ្នកធុញទ្រាន់ជាមួយនឹងការផឹកទឹក អាចទទួលទានទឹកដោះគោ ទឹកដូង ឬភេសជ្ជៈធម្មជាតិផ្សេងៗទៀតបាន។+កំណត់ការទទួលទានកាហ្វេ៖ភេសជ្ជៈដែលមានផ្ទុកជាតិកាហ្វេអ៊ីន ពិតជាមិនល្អឡើយសម្រាប់អ្នកទាំងអស់គ្នានារដូវក្តៅ ជាពិសេសអ្នកដែលធ្វើការក្រោមពន្លឺព្រះអាទិត្យ។ម្យ៉ាងវិញទៀត ភេសជ្ជៈដែលមានផ្ទុកជាតិកាបូនណាត និងភេសជ្ជប៉ូវកម្លាំងដែលមានផ្ទុកជាតិស្ករច្រើន ក៏មិនមែនជាជម្រើសល្អសម្រាប់រាងកាយដែរ។ យកល្អអ្នកគួរតែព្យាយាមទទួលទានទឹក ឬទឹកដោះគោស្រស់ជំនួសវិញ។+ព្យាយាមទទួលទានទឹកផ្លែឈើស្រស់៖ទឹកផ្លែឈើដែលអាចផ្តល់ជាតិទឹកដល់រាងកាយបានគ្រប់គ្រាន់ គឺទឹកត្រសក់ ទឹកប៉េងបោះ ទឹមទំពាំងបាយជូរ ឬទឹកឪឡឹក…។ ផ្លែឈើទាំងនេះសម្បូរទៅដោយវីតាមីនC និងសារធាតុរ៉ែផ្សេងៗទៀត ដែលអាចជួយរក្សាជាតិទឹកក្នុងរាងកាយមិនឲ្យបាត់បង់ឡើយ។+ជៀសវាងការសេពគ្រឿងស្រវឹង៖ការសេពគ្រឿងស្រវឹងច្រើនពេក អាចធ្វើឲ្យរាងកាយបាត់បង់ជាតិទឹកកាន់តែច្រើនដែរ ហើយអ្នកច្បាស់ជាជួបបញ្ហាឈឺក្បាល ស្ងួតមាត់ និងស្រេកទឹកហួសប្រមាណ។ លើសពីនេះទៅទៀត ប្រសិនបើអ្នកនៅតែបន្តសេពគ្រឿងស្រវឹងរយៈពេលយូរ អាចប្រឈមនឹងបញ្ហាខូចថ្លើមជាពុំខានឡើយ។ ដូច្នេះ សូមកំណត់ការទទួលទានគ្រឿងស្រវឹង ឬជៀសវាងតែម្តង គឺកាន់តែល្អ៕

សម្រួលអត្ថបទដោយ៖ខ្ទឹមស