ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ចំណេះដឹងទូទៅ

ការសង្រោ្គះពេលត្រូវសត្វល្អិតទិច ឬ ខាំ!!!!!

12-Jun-2018 03:39 PM

រូបភាព


ដោយ: Uddam

សត្វល្អិត ដូចជា ឃ្មុំ ស្រាំ​ង គឺ​សុទ្ធតែ​ជា​ពពួកសត្វ​ដែល​មាន​ពិស ហើយ​ប្រសិនបើ វា​ទិច​អ្នក នឹង​ចាក់​ទ្រនិច​ដោត​ជាប់​នឹង​ស្បែក នោះ​អ្នក​ត្រូវតែ​ប្រញាប់ ដក​វា​ចេញ​។  ​បើ​អ្នកណា​ត្រូវ​សត្វល្អិត​ទិច​ត្រង់​បរិវេណ​ក ឬ​រាងកាយ​មានប្រតិកម្ម​ខ្លាំង​ជាធម្មតា នឹង​ឃើញ​ថាក​ហើម​យ៉ាង​ឆាប់រ​ហ័យ ហើយ​អាច​ណែន​ស្ទះផ្លូវ​ដក​ហើម ហើយ​ដកដង្ហើម​មិន​ចេញ នោះ​អ្នក​គួរឲ្យ​ជនរងគ្រោះ​ផឹក​ទឹកត្រជាក់ ទឹកកក និង ប្រញាប់​បញ្ជូន​ជនរងគ្រោះ​ទៅកាន់​មន្ទី​ពេទ្យ អោយបាន​ជា​បន្ទាន់​។​ ​វិធី​សង្គ្រោះ​
១-​បើ​នៅ​មាន​ទ្រនិច​ដោត​ជាប់​ក្នុង​ស្បែក ត្រូវ​ប្រើ​ដង្គៀប​ចាប់ដក​វា​ចេញ​។ មាត់​ដង្គៀប​ត្រូវចាប់​ទ្រនិច​ឱ្យ​កៀក​នឹង​ស្បែក​បំផុត ហើយ​ទាញ​ចេញ កុំ​កៀប​ឱ្យ​ត្រូវថង់​ដែល​នៅ​ខាងលើ​ទ្រនិច ព្រោះ​នឹង​អាច​ធ្វើឱ្យ​ពិស​ក្នុង​ថង់ ជ្រាបចូល​ក្នុង​ខ្លួន​ជនរងគ្រោះ​ច្រើនឡើង​។​
២-​ស្អំ​ទឹកកក ដើម្បី​បន្ថយ​ការឈឺចាប់ និង​អាការ​ហើម​។​
៣-​ឱ្យ​ផ្នែក​ដែល​ត្រូវ​ទិច​បាន​សម្រាក​៕សម្រួលអត្ថបទដោយ៖ខ្ទឹមស