ការរមាស់ស្បែកក្បាល អាចដោះស្រាយបាន!

504

+ស្បែកក្បាលរមាស់ជាញឹកញាប់ អ្នកតែងតែដាក់បន្ទុកទៅលើបញ្ហាអង្គែរ។ ប៉ុន្តែអ្នកគួរចាប់អារម្មណ៍ថា ក្រៅពីអង្គែរ នៅមានមូលហេតុផ្សេងទៀត ដែលបណ្តាលឲ្យរមាស់ស្បែកក្បាល។ មូលហេតុទាំងនោះមានដូចជា បញ្ហាស្បែកប្រភេទ Psoriasis, ការឆ្លងមេរោគផ្សិត, ទឹកនោមផ្អែម, រលាកស្បែក និងស្បែកស្ងួតជាដើម។

-បញ្ហារមាស់ស្បែកក្បាលខ្លះ អាចដោះស្រាយបាន ដោយប្រើទឹកខ្មេះផ្លែប៉ោម។ ការប្រើប្រាស់សាប៊ូកក់សក់ និងផលិតផលថែរក្សាសរសៃសក់រាល់ថ្ងៃ បង្កឲ្យមានសំណល់គរកកកុញលើស្បែកក្បាល ដែលអ្នកមើលមិនឃើញ។ អាស៊ីតអាសេទិច ដែលរកឃើញនៅក្នុងទឹកខ្មេះផ្លែប៉ោម អាចកម្ចាត់បញ្ហានេះបាន និងកម្ចាត់មេរោគផ្សិត ធ្វើឲ្យស្បែកក្បាលមានសុខភាពល្អ។ អ្នកគ្រាន់តែយកទឹកខ្មេះផ្លែប៉ោមសុទ្ធ ២ទៅ៣ស្លាប់ព្រាបាយ លាយជាមួយទឹកក្តៅឧណ្ណៗមួយពែង ហើយយកមកម៉ាស្សាស្បែកក្បាលរួច រក្សាទុក២ទៅ៣នាទី ចាំលាងជម្រះចេញជាការស្រេច៕សម្រួលអត្ថបទដោយ៖ខ្ទឹមស

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here