ការយល់ដឹងអំពីអស់កម្លាំង Understanding of Fatigue

644

-អស់កម្លាំង ទោះបីផ្លូវកាយ ឬ ផ្លូវចិត្ត ឬក៏ទាំងផ្លូវកាយ និងផ្លូវចិត្ត គឺជារោគសញ្ញា នៃបញ្ហាសុខភាពជាច្រើន ហើយចាប់ផ្តើម​ដោយ​សន្សឹមៗ ។

-ការយកប្រវត្តិជម្ងឺដោយយកចិត្តទុកដាក់ និង គ្រប់ជ្រុងជ្រោយ គឺជាគន្លឹះសំខាន់ សម្រាប់ជួយឲ្យយើងរកឃើញនូវមូលហេតុ នៃរោគសញ្ញាអស់កម្លាំង។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ មានករណីខ្លះ មិនត្រូវបានគេរកឃើញមូលហេតុរបស់វាទេ។

-ការព្យាបាល គឺត្រូវស្វែងរក និងព្យាបាលជម្ងឺដែលជាមូលហេតុ ។

-មូលហេតុ ជួបញឹកញាប់បំផុត រួមមានដូចខាងក្រោម៖

+ដេកមិនគ្រប់

+ថប់ដង្ហើមពេលដេកលក់

+ហូបអាហារមិនគ្រប់គ្រាន់

+ជម្ងឹស្លេកស្លាំង

+ជម្ងឺបាក់ទឹកចិត្ត

+ខ្វះអ័រម៉ូនក្រពេញទីរ៉ូអ៊ីត (Hypothyroidism)

+លើសជាតិកាហ្វេអ៊ីន (Caffeine Overload)

+រលាកផ្លូវបង្ហួរនោម

+ជម្ងឺទឹកនោមផ្អែម

+ខ្វះជាតិទឹក (Dehydration)

+ជម្ងឺបេះដូង

+ប្តូរពេលវេលាធ្វើការ

+អាឡែហ្ស៊ីនឹងអាហារ

+ជម្ងឺឈឺសាច់ដុំ និង ជម្ងឺអស់កម្លាំងរ៉ាំរ៉ៃ ។

ប្រភព៖ វេជ្ជបណ្ឌិត សេង ប៊ុនដេត

 

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here