ការយល់ដឹងអំពីជំងឺហឺត Understanding of Asthma (English inside)

935

-ជំងឺហឺត គឺជាជំងឺរលាកផ្លូវដង្ហើមរ៉ាំរ៉ៃ។ វាសំគាល់បានតាមរយៈរោគសញ្ញា ដែលប្រែប្រួល និងកើតឡើងម្តងហើយម្តងទៀត ការស្ទះផ្លូវដង្ហើមដែលអាចវិលត្រឡប់មកសភាពដើមវិញ និង ការរួមត្បៀតនៃទងសួត។
Asthma is a long-term inflammatory disease of the airways of the lungs. It is characterized by variable and recurring symptoms, reversible airflow obstruction, and bronchospasm.


-រោគសញ្ញារួមមាន សំឡេងហួចពេលដកដង្ហើម ក្អក តឹងទ្រូង និងពិបាកដកដង្ហើម។ ការកើតឡើងនូវរោគសញ្ញាទាំងនេះ អាចកើតឡើងប៉ុន្មានដងក្នុងមួយថ្ងៃ ឬក៏ប៉ុន្មានដងក្នុងមួយអាទិត្យ។ ទៅតាមបុគ្គលម្នាក់ៗ ជំងឺហឺត អាចធ្វើទុកធ្ងន់ធ្ងរនៅពេលយប់ ឬក៏នៅពេលធ្វើលំហាត់ប្រាណ។
Symptoms include wheezing, coughing, chest tightness, and shortness of breath. These episodes may occur a few times a day or a few times per week. Depending on the person, they may become worse at night or with exercise.


-ជំងឺហឺតត្រូវបានគេគិតថា បណ្តាលមកពីកត្តាពូជ និងបរិស្ថាន។ កត្តាបរិស្ថានរួមមាន ការប៉ះពាល់ទៅនឹងខ្យល់មិនល្អ និង សារធាតុធ្វើឲ្យមានអាឡែហ្ស៊ី (Allergens)។ កត្តាដទៃទៀតរួមមាន ថ្នាំពេទ្យ ដូចជា អាស្ពីរីន និង ថ្នាំបញ្ចុះសម្ពាឈាម (beta blockers) ។
Asthma is thought to be caused by a combination of genetic and environmental factors.Environmental factors include exposure to air pollution and allergens. Other potential triggers include medications such as aspirin and beta blockers.


-រោគវិនិច្ឆ័យជាទូទៅ គឺពឹងផ្អែកលើគំរូនៃការកើតឡើងនូវរោគសញ្ញា ការឆ្លើយតបនឹងការព្យាបាល និងការវាស់វែងមុខងារសួត (spirometry)។ ឧបរករណ៍សម្រាប់វាស់សមត្ថភាពដកដង្ហើមរបស់សួត ហៅថា Spirometre។
Diagnosis is usually based on the pattern of symptoms, response to therapy, and spirometry. An instrument for measuring the air capacity of the lungs is called spirometer.


-ភាពធ្ងន់ធ្ងរ នៃជំងឺហឺតត្រូវបានគេចាត់ថ្នាក់ទៅតាមភាពកើតញឹកញាប់ នៃរោគសញ្ញា បរិមាណខ្យល់ពេលដកដង្ហើមចេញដោយបង្ខំក្នុងមួយវិនាទី (FEV1) និងអត្រាខ្ពស់បំផុតនៃលំហូរខ្យល់ពេលដកដង្ហើមចេញ(PEFR)។
Severity of asthma is classified according to the frequency of symptoms, forced expiratory volume in one second (FEV1), and peak expiratory flow rate (PEFR).
ជំងឺហឺតមិនអាចព្យាបាលជា ហើយក៏មិនអាចការពារបានដែរ។ គោលបំណងនៃការព្យាបាលជំងឺហឺត គឺការគ្រប់គ្រងជំងឺតែប៉ុណ្ណោះ។ ដើម្បីគ្រប់គ្រងជំងឺហឺត គួរអនុវត្តសកម្មភាពខាងក្រោម៖
+សហការជាមួយគ្រូពេទ្យ ដើម្បីព្យាបាលជំងឺដទៃទៀត ដែលអាចរំខានការព្យាបាលជំងឺហឺត
+ចៀសវៀងអ្វីដែលធ្វើឲ្យជំងឺហឺតកាន់តែធ្ងន់ធ្ងរ
+ធ្វើការជាមួយគ្រូពេទ្យបង្កើត និងអនុវត្តតាមផែនការសកម្មភាពសម្រាប់គ្រប់គ្រងជំងឺហឺត។

There is neither cure nor preventive measures for asthma. The goal of asthma treatment is only to control the disease. In order to control the asthma, the following activities should be taken:
+Cooperating with the doctor to treat other conditions that can interfere with asthma management.
+Avoiding things that worsen your asthma
+Working with the doctor to create and follow an asthma action plan.

ប្រភព៖ វេជ្ជបណ្ឌិត សេង ប៊ុនដេត

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here