ការយល់ដឹងអំពីជម្ងឺមហារីកដោះ Understanding of Breast cancer

451

-ជម្ងឺមហារីកដោះ គឺជាជម្ងឺមហារីកដែលជួបញឹកញាប់ចំពោះស្រ្តី។ វាស្ថិតក្នុងលំដាប់ទីពីរ បន្ទាប់ពីមហារីកមាត់ស្បូន។

-នៅប្រទេសកម្ពុជា អត្រាស្លាប់ដោយជម្ងឺមហារីកដោះ មានប្រហែល ១០% ក្នុងចំណោមស្រ្តីទាំងអស់ ដែលស្លាប់ដោយ ជម្ងឺមហារីក។

-នៅសហរដ្ឋអាមេរិក ស្រ្តីមា្នក់ក្នុងចំណោមស្រ្តី ៨នាក់ កើតជម្ងឺមហារីកដោះ។

-ជម្ងឺមហារីកដោះមានច្រើនប្រភេទ ហើយសមត្ថភាព​ នៃការរីករាលដាលទៅកន្លែងផ្សេង មានភាពខុសគ្នា។

-មូលហេតុ នៃជម្ងឺមហារីកដោះ មិនទាន់រកឃើញនៅឡើយ ប៉ុន្តែគេដឹងថា កោសិកាមួយក្លាយជាកោសិកាមហារីក ដោយសារ​តែមានការប្រែប្រួល DNA របស់ហ្សែន។ ទោះបី ការប្រែប្រួល DNA ទទួលបានពីពូជក៏ដោយ ក៏ប៉ុន្តែការប្រែប្រួលភាគច្រើន ទទួលបាន នៅពេលរស់នៅក្នុងបរិស្ថាន។

-ទោះបីមូលហេតុ នៃជម្ងឺមហារីកដោះមិនទាន់រកឃើញ ប៉ុន្តែគេបានស្គាល់កត្តាប្រឈមមួយចំនួន ដែលក្នុងចំណោមនោះ មានកត្តាខ្លះ យើងអាចគ្រប់គ្រងបាន ដូចជា ការប្រើប្រាស់អាល់កុល និង កត្តាខ្លះយើងមិនអាចគ្រប់គ្រងបាន ដូចជាកត្តាទាក់ទងនឹងអាយុ ហើយកត្តាខ្លះគេមិនទាន់ដឹងច្បាស់ ដូចជា សារធាតុសម្រាប់បំបាត់ខ្លិន និង កត្តាខ្លះ គេបានដឹងច្បាស់ ដូចជា ជាតិអាល់កុល។

-កត្តាប្រឈម នៃជម្ងឹមហារីកដោះ រួមមាន៖

+អាយុ៖ ឱកាសកើតជម្ងឺមហារីកដោះកើនឡើង នៅពេលអាយុកាន់តែច្រើន

+ប្រវត្តិគ្រួសារ៖ ស្ត្រីដែលមានបងប្អូនកើតជម្ងឺមហារីក ប្រឈមនឹងការកើតជម្ងឺមហារីកដោះកាន់តែខ្ពស់

+ប្រវត្តិផ្ទាល់ខ្លួន៖ ស្ត្រីមានប្រវត្តិកើតជម្ងឺមហារីកដោះម្ខាង ប្រឈមនឹងការកើតមហារីកដោះម្ខាងទៀត

+ស្រ្តីមានប្រវត្តិកើតដុំដោះធម្មតា ប្រឈមនឹងកើតជម្ងឺមហារីកដោះ

+ស្ត្រីមានរដូវនៅក្មេង (មុនអាយុ ១២ឆ្នាំ) និងស្រ្តីក្រអស់រដូវ (អាយុលើពី ៥៥ឆ្នាំ) ប្រឈមនឹងជម្ងឺមហារីកដោះខ្ពស់

+ស្ត្រីមានសាច់ដោះរឹង បញ្ជាក់បានតាមរយៈម៉ាម៉ូក្រាម (mammogram) ប្រឈមនឹងជម្ងឺមហារីកដោះខ្ពស់

+ស្រ្តីដែលធ្លាប់ប៉ះពាល់នឹងកាំរស្មី នៅលើទ្រូង

+ស្រ្តីមិនមានកូន និង ស្រ្តីមានកូនដំបូងនៅអាយុលើសពី ៣០ឆ្នាំ

+ស្រ្តីដែលបំបៅដោះកូនរយៈពេល ១ឆ្នាំកន្លះ ទៅ ២ឆ្នាំ មានកត្តាប្រឈមទាប

+ប្រើប្រាស់ថ្នាំពន្យារកំណើត លើសពី ១០ឆ្នាំ

+ប្រើប្រាស់អ័រម៉ូនពីរបូកបញ្ចូលគ្នា ក្រោយអស់រដូវ

+ការប្រើប្រាស់ជាតិអាល់កុល

+លំហាត់ប្រាណ ជួយកាត់បន្ថយការកើតជម្ងឺមហារីកដោះ

+កត្តាពូជ៖ ញឹកញាប់បំផុត ការប្រែប្រួលហ្សែន ឈ្មោះ BRCA1 និង BRCA2 នាំឲ្យកើតជម្ងឺមហារីកដោះ និង អូវែ។

-រោគសញ្ញា នៃជម្ងឺមហារីកដោះ ៖

+ដុំនៅក្នុងដោះ ឬ នៅក្រោមក្លៀក

+ចេញឈាមតាមក្បាលដោះ

+ក្បាលដោះលឹបចូលក្នុង

+ស្បែកដោះមានសភាពដូចសំបកក្រូច

+ឈឺចាប់ក្នុងដោះ ឬ នៅលើក្បាលដោះ

+កូនកណ្តុររីកធំនៅក ឬ នៅក្រោមក្លៀក

+ដោះ និងក្បាលដោះមានការប្រែប្រួល

-រោគវិនិច្ឆ័យ នៃជម្ងឺមហារីកដោះ ធ្វើឡើងតាមការពិនិត្យរាងកាយ ការពិនិត្យដោះដោយខ្លួនឯង ការថតដោះ (mammography) ធ្វើអេកូដោះ (ultrasound ) និង ការយកសាច់ដោះទៅពិនិត្យ (biopsy)។

ប្រភព៖ វេជ្ជបណ្ឌិត សេង ប៊ុនដេត

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here