ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ចំណេះដឹងទូទៅ

ការយល់ដឹងអំពីការលើសម្ពាធឈាម Understanding of High Blood Pressure (English inside)

07-Nov-2017 06:01 PM

រូបភាព


ដោយ: Uddam

-តួលេខសម្ពាធឈាម ដែលគេធ្វើការកត់ត្រា មានពីរ ៖ សម្ពាធឈាមខាងលើ ឬ សម្ពាធឈាមពេលបេះដូងច្របាច់ (systolic pressure) និង សម្ពាធឈាមខាងក្រោម ឬ សម្ពាធឈាមពេលបេះដូងសម្រាក ដើម្បីទទួលឈាមពីសរសៃឈាមមកវិញ (diastolic pressure)។
+Blood pressure is recorded with two numbers: The systolic pressure (higher number) and the diastolic pressure (lower number).

-សម្ពាធឈាមទាំងពីរ ត្រូវបានគេគិតជាមីល្លីម៉ែត្របារ៉ត (mmHg)។
+Both numbers of blood pressures are measured in millimeters of mercury (mmHg).

-សម្ពាធឈាម ស្មើ ឬក៏លើសពី 140/90mmHg គេចាត់ទុកថា ជាសម្ពាធឈាមខ្ពស់។
+A blood pressure of 140/90mmHg or higher is considered to be high blood pressure.

-សម្ពាធឈាម នៅចន្លោះ 90/60mmHg និង 120/80mmHg គេចាត់ទុកថា ជាសម្ពាធឈាម ល្អ ឬ ធម្មតា។
+A blood pressure between 90/60mmHg and 120/80mmHg is considered to be ideal blood pressure.

-សម្ពាធឈាម ស្មើ ឬទាបជាង 90/60mmHg ឬក៏ទាបជាង គេចាត់ទុកថា ជាសម្ពាធឈាមទាប ។
+A blood pressure of 90/60mmHg or lower is considered to be low blood pressure.

-សម្ពាធឈាម នៅចន្លោះ 120/80mmHg និង 140/90mmHg មានន័យថា អ្នកប្រឈមនឹងការកើតជម្ងឺលើសឈាមបើសិនអ្នកមិនចាត់វិធានការគ្រប់គ្រងសម្ពាធឈាមរបស់អ្នក។
+A blood pressure between 120/80mmHg and 140/90mmHg means you’re at risk of developing high blood pressure if you don’t take steps to keep your blood pressure under control.

-បញ្ហាប្រឈម ពេលលើសសម្ពាធឈាម (Risks of high blood pressure)
+ជម្ងឺបេះដូង heart disease


+ការគាំងបេះដូង heart attacks


+ដាច់សរសៃឈាមក្នុងខួរក្បាល strokes


+ជម្ងឺខ្សោយបេះដូង heart failure


+ជម្ងឺសរសៃឈាមអាទែតូចៗ peripheral arterial disease


+សរសៃឈាមអាទែអាអករីកប៉ោង aortic aneurysms


+ជម្ងឺតម្រងនោម kidney disease


+ជម្ងឺវង្វេងវង្វាន់ដោយសារខ្វះឈាមចិញ្ចឹមខួរក្បាល vascular dementia

-កត្តាប្រឈម នាំឲ្យលើសសម្ពាធឈាម (risk factors of high blood pressure)
+អាយុលើសពី ៦៥ឆ្នាំ Age of over 65 years


+លើសទម្ងន់ ឬ ធាត់ overweight or obese


+មានបងប្អូនកើតជម្ងឺលើសឈាម having a relative with high blood pressure


+ហូបអំបិលច្រើន និងហូបផ្លែឈើ និងបន្លែមិនគ្រប់គ្រាន់ eat too much salt and don’t eat enough fruit and vegetables


+ធ្វើលំហាត់ប្រាណមិនគ្រប់គ្រាន់ don’t do enough exercise


+ផឹកស្រា ឬ កាហ្វេច្រើន drink too much alcohol or coffee


+ជក់បារី smoke


+ដេកមិនគ្រប់ ឬក៏ មានបញ្ហាក្នុងការដេក don’t get much sleep or have disturbed sleep.

ប្រភព៖ វេជ្ជបណ្ឌិត សេង ប៊ុនដេត