ការយល់ដឹងទូទៅអំពីជម្ងឺរលាកថ្លើមប្រភេទសេ (General Understanding of Hepatitis C)

1533
 • ជម្ងឺរលាកថ្លើមប្រភេទសេ ជាមូលហេតុចម្បង នៃជម្ងឺថ្លើមរ៉ាំរ៉ាំ និងជម្ងឺក្រិនថ្លើម ។
 • ជម្ងឺរលាកថ្លើមប្រភេទសេ ឆ្លងតាមការប៉ះពាល់ឈាម និងវត្ថុរាវនៅក្នុងរាងកាយ។
 • ៨០% នៃអ្នកជម្ងឺរលាកថ្លើមប្រភេទសេ វិវឌ្ឍទៅសភាពរ៉ាំរ៉ៃ ផ្ទុយទៅវិញមានតែ ២០% វិវឌ្ឍន៍​ទៅជាសះស្បើយ។

 • ចំពោះមនុស្សពេញវ័យ ដែលប្រឈមខ្ពស់នឹងការឆ្លង ត្រូវធ្វើតេស្តរកមើល anti-HCV antibody។
 • បើសិន anti-HCV antibody វិជ្ជមាន ត្រូវតែធ្វើតេស្តរកមើល HCV RNA ។
 • នៅពេលដឹងថាមានជម្ងឺជម្ងឺរលាកថ្លើមប្រភេទសេហើយ ត្រូវធ្វើតេស្តរាប់ចំនួនមេរោគ និងធ្វើតេស្ត​កំណត់ប្រភេទ (Genotype)។

 • ការវាយតម្លៃកម្រិតនៃការក្រិនថ្លើម តាមរយៈច្រឹបសាច់ថ្លើមពិនិត្យ (liver biopsy) ឬក៏ តេស្ត ដែលមិនច្រឹបសាច់ថ្លើម ដើម្បីកំណត់ការព្យាបាលបន្ទាន់។
 • ការព្យាបាលជម្ងឺរលាកថ្លើមប្រភេទសេ អាស្រ័យលើ

-ប្រភេទមេរោគ (Genotype)

-ទំហំនៃស្នាមរលាក​(fibrosis) ឬក៏ ក្រិន (Cirrhosis)

-ការព្យាបាលពីមុន

-ជម្ងឺរួមផ្សំជាមួយ

-និងផលប៉ះពាល់នៃថ្នាំព្យាបាល។

 • គោលបំណងនៃការព្យាបាល គឺកាត់បន្ថយការស្លាប់ដោយមូលហេតុទាំងអស់ និង ផលលំបាក ដែលទាក់ទងនឹងថ្លើម។
 • ថ្មីៗនេះ រដ្ឋបាលខាងផ្នែអាហារ និងឱសថរបស់សហរដ្ឋអាមេរិក (FDA) បានឯកភាពឲ្យប្រើ ថ្នាំគ្រាប់ប្រឆាំងនឹងវីរុល ដោយមិនមានថ្នាំចាក់ប្រភេទ interferon សម្រាប់ genotype 1។ ថ្នាំទាំងនោះ​រួមមាន៖ ledipasvir​ បូកជាមួយ sofosbuvir និង ombitasvir/paritaprevir/ritonavir បូកជាមួយនឹង dasabuvir។

 • អង្គការសុខភាពពិភពលោក រាយការណ៍ថា យ៉ាងហោចណាស់ មនុស្ស ១៨៥លាននាក់ នៅលើ​ពិភពលោក ឆ្លងរោគរលាកថ្លើមប្រភេទសេ និងមានមនុស្សប្រហែលជា ៣៥០ពាន់នាក់ស្លាប់ ក្នុងមួយឆ្នាំ​។

 • នៅសហរដ្ឋអាមេរិក បន្ទុកនៃជម្ងឺរលាកថ្លើមប្រភេទសេ ត្រូវបានគេរំពឹងទុកថានឹងកើនឡើង ដោយសារតែមានការឆ្លងរោគជាច្រើន នៅចន្លោះទស្សវត្សរ៍ ៦០ និង ៧០។ នៅក្នុងឆ្នាំ២០១៣ តម្លៃសរុបសម្រាប់ការព្យាបាលជម្ងឺរលាកថ្លើមប្រភេទសេ គឺប្រហែលជា ៦,៥ ពាន់លានដុល្លារ​សហរដ្ឋអាមេរិក។

ប្រភព៖ វេជ្ជបណ្ឌិត សេង ប៊ុនដេត

ឯកសារយោង៖ ៖ American Family Physician

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here