ការយល់ដឹងទូទៅអំពីជម្ងឺរលាកថ្លើមដោយសារវីរុសប្រភេទ អា ! Understanding of Hepatitis A

1523

ជម្ងឺរលាកថ្លើម ឆ្លងតាមការហូបអាហារ ឬ ទឹក (សូម្បីតែទឹកកក) ប៉ះពាល់លាមក ដែលមានវីរុសលាកថ្លើមប្រភេទអា។

ជាទូទៅ កូនក្មេង មិនសូវមានរោគសញ្ញាទេ។  រោគសញ្ញារបស់វា អាចមានដូចជា៖

-លឿងលើស្បែក និងភ្នែក (Jaundice )

-ឈឺពោះ (Abdominal pain)

-មិនឃ្លានអាហារ Loss of appetite

-ចង្អោ (Nausea )

-ក្តៅខ្លួន (Fever )

-រាគ (Diarrhea )

-អស់កម្លាំង (Fatigue)

អ្នកដែលប្រឈម ៖

-មនុស្សប្រុសរួមភេទជាមួយបុរសដូចគ្នា

-អ្នករស់នៅ ឬក៏រួមភេទជាមួយអ្នកដែលកើតជម្ងឺនេះ

-អ្នកធ្វើដំណើរទៅប្រទេសដែលមានជម្ងឺរលាកថ្លើមប្រភេទអាកម្រិតខ្ពស់

-ក្មេងនៅក្នុងមណ្ឌលថែទាំ និងអ្នកមើលថែទាំទារក

-អ្នកដែលចាក់ថ្នាំញៀន។

ជម្ងឺនេះមិនវិវឌ្ឍទៅសភាពរ៉ាំរ៉ៃទេ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ១០% ទៅ ១៥% អាចលាប់ឡើងវិញ នៅក្នុងរយៈពេល ៦ ទៅ ៩ខែដំបូង។

វិធីព្យាបាល

ពុំមានវិធីព្យាបាលជាក់លាក់ទេ ភាគច្រើនជាសះស្បើយដោយខ្លួនឯងក្នុង​រយៈពេលពីរខែបន្ទាប់ពីឆ្លងរោគ ប៉ុន្តែគេអាចធ្វើការព្យាបាលដើម្បីកាត់បន្ថយរោគសញ្ញារបស់វា ដូចជាបន្ថយកំដៅ បំពេញការខ្វះខាតជាតិទឹក សម្រាក និងមិនប្រើប្រាស់ថ្នាំដែលប៉ះពាល់ដល់ថ្លើម។

វិធីការពារ

ចាក់ថ្នាំបង្ការ៖​ គេណែនាំឲ្យចាក់ថ្នាំបង្ការចំពោះ​ក្មេងទាំងអស់ ដែលមានអាយុពី ១២ ទៅ ២៣ខែ ព្រមទាំងអ្នកដែលប្រឈមមួយចំនួន។

អនាម័យ៖ លាងដៃពេលចេញពីបន្ទប់ទឹក ឬក៏មុន និងក្រោយ ហូបអាហារ

មិនហូបត្រីឆៅប្រភេទដែលមានសំបក ដូចជា កំពឹស បង្គារ ក្តាម…។ ល៕

ប្រភព៖ វេជ្ជបណ្ឌិត សេង ប៊ុនដេត

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here