ការមិនប្រុងប្រយ័ត្ន៣ យ៉ាង បង្កឱ្យខូចស្លឹកត្រចៀកនិងក្រដាសត្រចៀក!

142

មនុស្សគ្រប់គ្នា គឺបន់ស្រន់ឱ្យវិញ្ញាណទាំង ៥ របស់ពួកគេរួមមានភ្នែក ច្រមុះ ស្បែក អណ្ដាត និងត្រចៀកនៅល្អទាំងអស់។ វិញ្ញាណទាំងនោះប្រសិនបើអ្នកបាត់បង់វាតែមួយហាក់បីដូចជាពិភពលោកត្រូវរលាយអ៊ីចឹង។ប៉ុន្ដែមនុស្សសម័យថ្មីនេះមិនបានដឹងថា ទម្លាប់ប្រចាំថ្ងៃរបស់ពួកគេទាំងនេះ ធ្វើឱ្យថ្លង់ដោយមិនដឹងខ្លួនឡើយ។

១. ការសម្លាប់ត្រចៀករបស់អ្នកបន្តិចម្ដងៗ ជាមួយនឹងកាសស្ដាប់ត្រចៀក
វាគឺជារឿងធម្មតាទៅហើយ ដែលមនុស្សគ្រប់គ្នាដើរតាមផ្លូវស្ដាប់កាស ប៉ុន្ដែពួកគេមិនដឹងថា ការបើកសំឡេងឮៗស្ដាប់ចម្រៀងដើម្បីបំបាត់សំឡេងរំខានជុំវិញខ្លួន ធ្វើឱ្យថ្លង់ទេ។

២. ការត្បារត្រចៀក
មនុស្សជាច្រើនមិនបានប្រុងប្រយ័ត្នចំពោះសំឡីត្បារត្រចៀកទេ។ អ្នកវិទ្យាសាស្រ្តបានរកឃើញថា សំឡីត្បារត្រចៀកមានផ្ទុកសារធាតុ Antimicrobial Peptides ចំនួន ១០ ដែលឃាត់ទុកបាក់តេរី និងផ្សិតក្នុងត្រចៀក ដោយបង្កឱ្យឆ្លងមេរោគក្នុងក្រដាសត្រចៀក។

៣. ការចោះត្រចៀក
ការចោះត្រចៀក គឺជាប្រពៃណីមួយលើពិភពលោកនេះទៅហើយ។ វាអាចអនុញ្ញាតឱ្យអ្នកពាក់គ្រឿងអលង្ការផ្សេងដើម្បីបង្ហាញសម្រស់ ប៉ុន្ដែត្រូវប្រាកដថាអ្នកចោះត្រចៀកជាមួយនឹងអ្នកជំនាញ។ ព្រោះនៅកន្លែងដែលអ្នកមិនស្គាល់ ពួកគេអាចប្រើឧបករណ៍ឆ្លងមេរោគ ឬគ្មានអនាម័យបង្កឱ្យឆ្លងមេរោគធ្ងន់ធ្ងរ ឈានទៅដល់ការថ្លង់ក៏មាន៕សម្រួលអត្ថបទដោយ៖ ខ្ទឹមស

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here