សុខភាព និងសម្រស់
រូបភាព
មនុស្សភាគច្រើនងើបភ្លាមចាប់យកកែវតែ ឬកាហ្វេក្តៅៗ ប៉ុន្តែគ្មាននរណាម្នាក់ចាប់យកកែវទឹកក្តៅឧណ្ហៗនោះទេ។ផឹកទឹកក្តៅឧណ្ហៗពេលពោះទទេរនៅពេលព្រឹកផ្តល់ផលវិជ្ជមានជាច្រើនដល់រាងកាយរបស់អ្នក ដូចជាជំរុញដល់ការរំលាយអាហារ កម្ចាត់ជាតិពុលពីរាងកាយ បំបាត់ការឈឺចាប់ ជំរុញដល់លំហូរឈាម ។ល។
អត្ថប្រយោជន៍នៃការផឹកទឹកក្តៅឧណ្ហៗពេលទើបក្រោកពីគេងភ្លាម៖
១- បន្សាបជាតិពុលក្នុងសរីរាង្គ៖ផឹកទឹកក្តៅមួយកែវនៅពេលព្រឹកអាចជួយកម្ចាត់ជាតិពុលចេញពីរាងកាយរបស់អ្នកបាន។ ទឹកនិងអង្គធាតុរាវដទៃទៀតជួយបំបែកអាហារនៅក្នុងក្រពះ និងជំរុញដល់ការរំលាយអាហារយ៉ាងមានប្រសិទ្ធភាព។ បន្ទាប់ពីបាយព្រឹករួច អ្នកគួរជ្រើសរើសទឹកក្តៅជំនួសឱ្យទឹកត្រជាក់។
២- ជួយឱ្យការរំលាយអាហារបានប្រសើរឡើង៖ប្រសិនបើអ្នកឈឺក្រពះ សូមផឹកទឹកក្តៅមួយកែវមុនអាហារពេលព្រឹក។ វានឹងជួយធ្វើឱ្យការរំលាយអាហាររបស់អ្នកបានប្រសើរឡើង ហើយរាងកាយរបស់អ្នកនឹងអាចបំពេញមុខងារបានយ៉ាងល្អប្រសើរ។ ជាងនេះទៅទៀត ការឈឺក្រពះនឹងបាត់ទៅវិញយ៉ាងឆាប់រហ័សបំផុត។
៣- កាត់បន្ថយការឈឺចាប់៖ការឈឺចាប់ពេលមានរដូវអាចបន្ធូរបន្ថយវិញបានជាមួយនឹងទឹកក្តៅឧណ្ហៗ។ ជាការពិត ទឹកក្តៅគឺជាឱសថធម្មជាតិដ៏សក្តិសិទ្ធបំផុត។ ទឹកក្តៅជួយសម្រួលសាច់ដុំក្រពះ និងបន្ថយការឈឺចាប់។ តែទោះយ៉ាងណា ទឹកក្តៅមិនមែនល្អត្រឹមតែសម្រាប់ការឈឺចាប់ពេលមានរដូវប៉ុណ្ណោះទេ តែថែមទាំងសម្រាប់ការឈឺចាប់គ្រប់ប្រភេទទៀតផងដែរ។៤- ជួយសម្រកទម្ងន់៖ផឹកទឹកក្តៅមួយកែវរាល់ពេលព្រឹកអាចជួយអ្នកស្រកទម្ងន់យ៉ាងឆាប់រហ័ស។វាមានប្រសិទ្ធភាពព្រោះទឹកក្តៅជួយពន្លឿនសីតុណ្ហភាពក្នុងរាងកាយ និងក្នុងសរីរាង្គរបស់អ្នក។ វានាំទៅដល់ការដុតកាល់ឡូរីបានកាន់តែច្រើន ហើយមានប្រសិទ្ធភាពវិជ្ជមានដល់លំពែង និងសរីរាង្គសម្រាប់បញ្ចេញសំណល់ពីខ្លួនទៀតផង។
៥- បង្កើនចលនាឈាមរត់៖ផឹកទឹកក្តៅឧណ្ហៗពេលពោះទទេរនៅពេលព្រឹកជួយឱ្យរាងកាយកម្ចាត់ជាតិពល និងកាកសំណល់ផ្សេងៗ។ នេះមានន័យថា ចលនាឈាមរត់ក៏ត្រូវបានធ្វើឱ្យប្រសើរឡើងផងដែរ។
៦- ពន្យារភាពចាស់ជ្រីវជ្រួញ៖គ្មាននរណាម្នាក់ចង់ចាស់មុនអាយុនោះទេ ជាពិសេសស្រីៗ។ សំណាងល្អ រឿងនេះអាចចៀសវាបានតាមរយៈការផឹកទឹកក្តៅឧណ្ហៗ។ ជាតិពុលក្នុងខ្លួនបានបង្កើនល្បឿននៃភាពចាស់ ប៉ុន្តែទឹកក្តៅបានកម្ចាត់ជាតិពលទាំងនោះចេញ និងជួយពន្យារដំណើរនៃភាពចាស់ទៀតផង។ ទឹកក្តៅក៏ជួយដល់ភាពយឺតតឹងណែនរបស់ស្បែកផងដែរ៕សម្រួលអត្ថបទដោយ៖ខ្ទឹមស