ការបញ្ជាអោយផ្លែខុសរដូវ

422

ដើម្បីលក់ផ្លែស្វាយបានថ្លៃ និងទិន្នផលខ្ពស់ ករសិករគួរសិក្សាស្វែងយល់ពីបច្ចេកទេសបញ្ជាស្វាយអោយចេញផ្លែខុសរដូវ ។ ខាងក្រោមនេះជាបទពិសោធន៍និងវិធីសាស្រ្តរបស់កសិករជោគជ័យលើកការបញ្ជាស្វាយរដូវម្នាក់មកធ្វើការបង្ហាញជូន។
ការបញ្ជាស្វាយខុសរដូវ ចែកចេញ ជា ៧ ដំណាក់កាលសំខាន់ៗ ៖
ទី១) ដំណាក់កាល ទម្លាក់ស្លឹកចាស់ និង អោយលាស់ត្រួយថ្មី
ទី២) ដំណាក់ថែត្រួយ ដែលលាស់ថ្មី កុំអោយដង្កូវស៊ី កណ្តូបកាត់ និង ស្រមើលស៊ី


ទី៣) ដំណាក់កាល ត្រួយថ្មីចេញអស់ ចាស់ល្មម ទាញអោយចេញផ្កា
ទី៤) ដំណាក់កាលថែផ្កា អោយជាប់ មិនរលួយ ក្លាយជាក្តិប
ទី៥) ដំណាក់កាល ថែអោយជាប់ក្តិប
ទី៦) ដំណាក់កាល ប៉ូវផ្លែ អោយធំវែងល្អ


ទី៧) ដំណាក់កាលព្យបាលជំងឺ អ៊ុត រលួយ ផ្សិត ឬ ផ្លែប្រឡាក់ខ្មៅ
ការបញ្ជាស្វាយអោយផ្លែខុសរដូវ ក្នុងដំណាក់កាលទី២៖
ជាដំណាក់កាលថែត្រួយដែលលាស់ថ្មីកុំអោយដង្កូវសុីកុំអោយកណ្តូបកាត់ និងអោយត្រួយធំថ្លោសល្អ!

បន្ទាប់ពីបាញ់ជម្រុះស្លឹកចាស់រួចហើយបងប្អូនត្រូវតាមដានបើពន្លកវែងនោះជាត្រួយបើពន្លកកញ្ចុំនោះជាផ្កា។ នៅពេលពកពន្លកបងប្អូនត្រូវបាញ់ជីអ៊ុយរ៉េ និងថ្នាំប៉ូវដោយប្រើជី៥គីឡូក្រាមក្នុងទឹក ១០០០លីត្រដើម្បីប៉ូវ ពន្លកនោះកុំអោយក្រៀមស្វិតពន្លក។ នៅពេលដែលពន្លកត្រួយច្រើន ត្រូវបាញ់ថ្នាំកំចាត់សត្វល្អិត ការពារស៊ី ឬកាត់ត្រួយអាចប្រើថ្នាំ Podol របស់ថៃ ឬ Hopsan ឬអុិនតិច ឬម្សៅត្រីរបស់វៀតណាម ឬប្រភេទ កំចាត់សត្វល្អិតផ្សេងទៀតរបស់ថៃដែលមានស្តង់ដារ។


ក្នុងការបាញ់ប៉ូវត្រួយយើងប្រើប្រភេទជីទឹកដែលមានសារជាតិ N កម្រិតខ្ពស់ដូចជា Plant food ជាប្រភេទជី ដូចNPK ដែរ គឺ 20-30-20 គឺជាប្រភេទជីបាញ់លើស្លឹកត្រួយក្តិបនិងផ្លែ ។ វាជួយលឿនជាងជីដាក់គល់ គឺបាញ់បន្ទាន់អោយផ្លែរីកធំល្អ។ ឬជួយអោយត្រួយថ្លោស និងក្តិបធំល្អមិនក្រិន ហើយបាញ់អ៊ុយរ៉េ Urea 46-0-0។ ក្នុងករណីស្លឹក ឬត្រួយមានអ៊ុត ឬភ្លៀងច្រើនកើតផ្សិតគឺយើងប្រើ Dithane ឬ Intracool អុិនត្រាខូល។

ហាមប្រើថ្នាំជម្រុះបាញ់លើត្រួយដែលមិនទាន់លូតលាស់ធំ និងចាស់ព្រោះធ្វើអោយត្រួយក្រិនចាស់ទាំងត្រួយ មិនទាន់លូតលាស់ធំដែលជាមូលហេតុពេលទាញផ្កាផ្កាខ្លីទងតូចផ្លែតូចៗក្តៀបក្រិននិងកាន់ផ្លែតិច ព្រោះទង មិនសូវកម្លាំង។ រយ:ពេលថែត្រួយនេះ គឺរហូតដល់ត្រួយខៀវបៃតងចាស់ ដោយប្រែប្រួលពីពន្លកព៌ណស្វាយ ទៅជាត្រួយពណ៌ស្វាយរហូតដល់ជាត្រួយព៌ណលឿង និងចុងក្រោយត្រួយប្រែព៌ណទៅជាបៃតង។

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here