ការធ្វើចំណីទាពង ដែលមានប្រសិទ្ធិភាព ….!!

185

-គ្រប់ដំឡូងទាំងដំឡូងឈើដំឡូងជ្វាដើមស្លឹកមើមមកកិនបំបែកឲ្យវាស៊ីគឺជាចំណីយ៉ាងសំខាន់បំផុតជំនួសឲ្យអ្វីៗផ្សេងទៀត (បូករួមទាំងស្រូវ និងកន្ទក់)
-ខ្យងខ្ចៅគ្រំ-លៀស-ខ្យងមាសគឺជាប្រភពជំនួយយ៉ាងសំខាន់សម្រាប់ឲ្យទាពងបានល្អ និងបានច្រើនថែមទាំងទៀងទាត់ទៀតផង


-ជន្លេនបើអាចចិញ្ចឹមបានសម្រាប់ផ្តល់ជាចំណីឲ្យទា គឺជាការមួយប្រសើរណាស់
-ស្រូវបណ្តុះឲ្យចេញជាពន្លក
-ដំឡូងឈើ ដំឡូងជ្វា ស្ងោ, ល្ពៅទុំកិនឲ្យខ្ទេច, សំបកចេកផ្អាប់
-ស្លឹកដំឡូងជ្វា ឲ្យស៊ីស្រស់ៗ
-ស្លឹកដំឡូងឈើ ស្ងោរ ឬត្រាំទឹកស្ករមួយយប់សិនទើបឲ្យស៊ី


-ខ្យងខ្ចៅ-លៀស-គ្រំ កូនកង្កែប ជន្លេន ប្រមូលទិញយកមកឲ្យវាស៊ី ពីអ្នកដែលគេដើររក
-ត្រាវកាត់ជាដុំៗហាល រួចកិនលាយជាមួយខ្យងខ្ចៅ កន្ទក់ឲ្យវាស៊ី
-ត្រីល្អិតៗស្រស់ៗ ដែលគេរកបានពីសមុទ្រ មួយសប្តាហ៍ស្ងោរឲ្យស៊ីម្តងលាយជាមួយកន្ទក់ ។
ចំណីទាំងអស់ខាងលើនេះ គឺល្អណាស់ល្អបំផុត ។

កន្លែងចិញ្ចឹមត្រូវបានសំអាតជារៀងរាល់ថ្ងៃ ទឹកសម្រាប់ឲ្យទាលេងត្រូវបូមប្តូរមកច្រោះឲ្យស្អាត រួចទើបបង្ហូរចូលវិញ ការធ្វើបែបនេះវាជួយកាត់បន្ថយការឆ្លងជំងឺបានទាំងស្រុង ។

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here