ការញ៉ាំទឹកតែខ្ញីនៅពេលព្រឹក មានអត្ថប្រយោជន៍ចំពោះសុខភាពដល់ម្លឹងផង!!!

1106

ខ្ញីផ្ទុកទៅដោយអង់ទីអុកស៊ីដង់ប្រមាណច្រើនជាង ១២ប្រភេទឯណោះ ហើយវាក៏មានប្រយោជន៍ក្នុងការព្យាបាលជំងឺជាច្រើនផងដែរ។ សារធាតុដែលមានក្នុងខ្ញីមានដូចជា កាល់ស្យូម ប្រូតេអ៊ីន ជាតិដែក ផូស្វ័រ ខូលីន វីតាមីនC វីតាមីនB9 ម៉ង់ហ្គាណាស ស៊ីលីកូន និងវីតាមីនB3 បន្តិចបន្តួចទៀតផង។

 

វិធីធ្វើទឹកតែខ្ញី

គ្រឿងផ្សំ៖
– ខ្ញីចិតសំបក ហើយហានើស្តើងល្មម ៤-៦បន្ទះ
– ទឹក ១-២ពែង

 

ក្រូចឆ្មាតូច កន្លះ ឬ ១ផ្លែ​ ហាន់ស្តើងៗ

ទឹកឃ្មុំ ឬ ស្ករស ១២ស្លាបព្រាបាយ

វិធីធ្វើ៖

១. ដាក់ទឹកដាំឲ្យពុះ រួចដាក់ខ្ញីចូលរម្ងាស់ប្រហែល ១០-១៥នាទី

២. រួចចម្រាញ់យកតែទឹក ហើយដាក់ក្រូចឆ្មារហាន់ចូលឬច្របាច់ចូលក៏បាន (តាមចំណងចំណូលចិត្ត)

៣. ពេលទទួលទានចាំដាក់បន្ថែមរសជាតិជាមួយនឹងទឹកឃ្មុំឬស្ករស (តាមចំណងចំណូលចិត្ត)។

 

*ទទួលទានទឹកតែខ្ញីឧណ្ហៗនៅពេលព្រឹកដើម្បីសុខភាពអ្នក។ ប្រសិនបើចង់ទទួលត្រជាក់ អ្នកអាចយកទៅដាក់ក្នុងទូរទឹកករយៈពេលប្រហែល កន្លះម៉ោង ឬ ដាក់ដុំទឹកកកតូចៗល្មម ២-៣ដុំចូលក៏បាន។

ចំពោះអត្ថប្រយោជន៍នៃការទទួលទានទឹកតែខ្ញីនៅព្រឹកឡើង បែបនេះរាល់ថ្ងៃអាចនឹងជំរុញដល់សុខភាពអ្នកបានយ៉ាងច្រើនដូចជា៖
– ជួយប្រឆាំងនឹងការរលាក
– ជួយពង្រឹងដល់របត់ឈាមរត់
– ជួយសម្រួលដល់ការរំលាយអាហារ
– ជួយកាត់បន្ថយកូឡេស្តេរ៉ុលអាក្រក់

បំបាត់ការឈឺចាប់
បង្ការជំងឺមហារីក
ការពារពីជំងឺភ្លេចភ្លាំង
ជួយកាត់បន្ថយសម្ពាធឈាម
បន្ថយការឈឺចាប់ ដោយសារការមករដូវ។

 

អត្ថបទដោយ៖ អ៊ាង សុផល្លែត

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here