ការចិញ្ចឹមឃ្មុំក្នុងចំការដំណាំ បានទាំងទឹកឃ្មុំបានទាំងដំណាំបានផ្លែផ្កាច្រើន !!

466

តើឃ្មុំមានប្រយោជន៍អ្វីខ្លះចំពោះជីវិតមនុស្ស?នៅប្រទេសជឿនលឿន គេមានចំការចិញ្ចឹមឃ្មុំធំៗ រាប់ហិកតារ ដើម្បីប្រយោជន៍ច្រើនយ៉ាង ៖

១-ឃ្មុំជាសត្វដែលចូលចិត្តក្រេបផ្កា។ ដំណើរក្រេបរសផ្ការបស់សត្វឃ្ញុំ បានជួយនាំលំអង ពីផ្កាមួយទៅផ្កាមួយ ធ្វើអោយផ្កាមានការបន្តពូជ បង្កើតជាផ្លែបានច្រើនមហិមា។ ចំការណាដែលសំបូរឃ្មុំ ច្រើនសំបូរភោគផលាល្អក្រៃលែង។

២-ដោយមូលហេតុខាងលើនេះ ទើបគេចិញ្ចឹមថែរក្សាឃ្មុំ ដោយមានរៀបចំកន្លែងអោយឃ្មុំធ្វើសំបុក ដោយឡែកពីចំការដំណាំ ដែលគេដាំដើម្បីបង្កើនផលាផល។ នៅពេលថ្ងៃ ឃ្មុំហើរទៅក្រេបផ្កា រួចហើយ ត្រឡប់វិលវៃ នាំរសផ្អែមរបស់ផ្កា មកស្តុកទុក នៅក្នុងសំបុក ដែលខ្លួនរស់នៅជាប្រចាំ។យូរៗទៅ សំបុកឃ្មុំនឹងបរិបូណ៌ដោយទឹកឃ្មុំយ៉ាងខាប់។

៣-នៅពេល សត្វឃ្មុំកបានសំបុកកាន់តែធំ និង ទឹកឃ្មុំកាន់តែច្រើនហើយ អ្នកចំការក៏ប្រមូលផលទាំងនេះ លក់ចេញនៅទីផ្សារ។

៤-នៅពេលទឹកឃ្មុំចេញលក់ទីផ្សារ គេអាចទិញផលិតផលទឹកឃ្មុំ ធ្វើបង្អែម ធ្វើអាហារ ធ្វើថ្នាំព្យាបាលជាដើម។ ចំណែកក្រមួនឃ្មុំ គេអាចយកមកអប់បង្អែម យកធ្វើទៀនក្រអូប និង សម្រាប់ប្រើប្រាស់ ទៅតាមសេចក្តីត្រូវការផ្សេងៗ។

នៅស្រុកអាមេរិក គេចិញ្ចឹមឃ្មុំ ក្នុងលក្ខណៈ ជាកសិដ្ឋានធំៗ ក្នុងលក្ខណៈកសិកម្ម រាប់លានដុល្លារ។ នៅពេលអ្នកចំការដំណាំណាមួយ ធ្វើចំការតែពុំបរិបូណ៌ដោយផ្កាផ្លែ គេតែងជួលកងឃ្មុំ ពីកសិដ្ឋានឃ្មុំ យកមកដាក់ក្នុងចំការ។ នៅពេលនោះ គេចំណេញពីរយ៉ាង ៖

១- ម្ចាស់ចំការដំណាំឈើស៊ីផ្លែ នឹងបានទទួលផលាផលច្រើនជាងមុន ដោយសារចលនាកម្មរបស់ឃ្មុំ ជាមួយផ្កាឈើដំណាំ។ គេអាចបេះផលផ្លែឈើ លក់ដុំទៅតាមខេត្តក្រុង ហើយអាចរកប្រាក់ចំណូលបាន ច្រើនជាងមុនទ្វេដង។

២- ម្ចាស់កសិដ្ឋានឃ្មុំ បានទទួលកម្រៃពេលគេជួលយកកងឃ្មុំ ទៅដាក់ក្នុងចំការដំណាំរបស់គេ រួចហើយ មួយរយៈក្រោយមក គេក៏បាន ទទួលផលទឹកឃ្មុំ និងសំបុកឃ្មុំថ្មីៗ បន្ថែមពីលើ សំបុកឃ្មុំ ដែលមានមកហើយ។

៣- គេច្រើនធ្វើកសិកម្មបែបនេះ ក្នុងខ្នាតធំ ហើយបានទទួលប្រាក់ចំណូល រាប់លានដុល្លារ ជាប្រចាំ ដោយការជួលកងឃ្មុំ ដោយការប្រមូលទឹកឃ្មុំលក់ និង ដោយ ការលក់ក្រមួនសំបុកឃ្មុំផង។

សូម្បីតែ ក្រមួនសំបុកឃ្មុំ ក៏បាននាំអោយមាន រោងចក្រផលិតទៀនក្រអូបអប់ផ្ទះ ថ្នាំព្យាបាលផ្សេងៗ ផលិតគ្រឿងឧបភោគបរិភោគ ឬ គ្រឿងប្រើប្រាស់នានា ដែលអាចរកប្រាក់ចំណូល បានរាប់លានដុល្លារ ក្នុងមួយឆ្នាំៗ។

Credit: អ្នកស្រី កែវ ច័ន្ទបូរណ៍

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here