ការចិញ្ចឹមកំពិសក្នុងស្រះប្លាស្ទិច

671

វិធីចិញ្ចឹមកំពិសក្នុងស្រះប្លាស្ទិច

No automatic alt text available.

*ការរៀបចំស្រះចិញ្ចឹម៖

– រៀបចំជីកស្រះមានជម្រៅ ៧០សង់ទីម៉ែត្រ ទទឹង ២ម៉ែត្រ និងបណ្តោយ ៨ម៉ែត្រ

– ដាក់ក្រាលផ្ទាំងប្លាស្ទិច រួចដាក់ល្បាយដីលាយភក់បាតត្រពាំងកំរាស់ប្រមាណ ៨សង់ទីម៉ែត្រ

– ដាក់បញ្ចូលទឹកទុកកម្ពស់ប្រមាណ ៨សង់ទីម៉ែត្រ ពីមាត់ស្រះ រួចទុកចោលប្រមាណ ៧-១០ថ្ងៃ

Image may contain: outdoor

– ដាក់សារាយទឹកសាប និងស្មៅចូលប្រមាណ ៤-៥បាច់

– ដាក់ចិញ្ចឹមកំពិសមេធំៗប្រមាណ ១០កំពិស និងត្រូវលាយកំពិសឈ្មោលខ្លះផង រយៈពេល៥ថ្ងៃសិន រួចដាក់ចូលស្រះ។

Image may contain: outdoor

No automatic alt text available.

* ការឲ្យចំណី៖

– ស្ងោរពងទាចំនួន២គ្រាប់​  រួចបំបែកវាជាបំណែកតូចៗ ហើយយកទៅក្នុងស្រះជា៣កន្លែង ឲ្យចំណីចំនួន ២-៣ដងក្នុងមួយថ្ងៃ។

– អាចប្រើចំណីបន្ថែមខ្លះៗដូចជាកាកសំណល់ត្រីសាច់ផ្សេងៗ។

Image may contain: 1 person

– បន្ទាប់ពីការឲ្យចំណីបានរយៈពេល១ខែ យើងត្រូវយកពិលចាំងមើលវានៅពេលពយប់ថាវាមានពងឬនៅ។

– បច្ចេកទេសដែលអាចជួយឲ្យកំពិសឆាប់ពង គឺយើងត្រូវដាក់ឧបករណ៍ដែលអាចធ្វើឲ្យទឹកក្នុងស្រះនោះវិលចុះឡើងរយៈពេលប្រមាណ ១០-២០ នាទីក្នុង១ថ្ងៃ ព្រោះកំពិសវាចូលចិត្តទឹកដែលមានលំហូរ ដែលធ្វើឲ្យវាឆាប់កកើតពង។

No automatic alt text available.

– ដើម្បីឲ្យកំពិសឆាប់ធំធាត់យើងត្រូវលាយទឹក EM ២ស្លាព្រាបាយ ស្ករងូ២ស្លាព្រាបាយ លាយជាមួយទឹក១លីត្ររក្សានៅកន្លែងម្លប់ចំនួន១អាទិត្យ រួចចាក់ចូលស្រះ ដែលវាអាចជួយសម្លាប់មេរោគក្នុងស្រះនោះ ធ្វើឲ្យកំពិសឆាប់ធំធាត់លឿន។

No automatic alt text available.

អត្ថបទដោយ៖ អ៊ាង សុផល្លែត

ឯកសារយោង៖ kanomjeeb.com

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here