កម្ចាត់រោមក្លៀក ក្លិនក្លៀក និងក្លៀកខ្មៅបានយ៉ាងងាយ ដោយគ្រាន់តែប្រើប្រាស់ស្ករស

1518

+គ្រឿងផ្សំ ៖- ស្ករស មួយស្លាបព្រាបាយ- ប្រេងដូង ២ ទៅ ៣ ស្លាបព្រាបាយ+ វិធីអនុវត្ត ៖១-រូបមន្តបំបាត់ក្លៀកខ្មៅ៖-លាយគ្រឿងផ្សំទាំងពីរខាងលើចូលគ្នា-យកល្បាយខាងលើមកត្រដុសក្លៀក រយៈពេល ៥ នាទី រួចទុកចោលរយៈពេល ៥ នាទី បន្ថែមទៀត-លាងសម្អាតដោយប្រើទឹកក្តៅឧណ្ណៗមួយសប្តាហ៍អាចអនុវត្ត ២ ទៅ ៣ ដង អ្នកនឹងទទួលបានលទ្ធផលជាទីគាប់ចិត្ត។ ២-រូបមន្តកម្ចាត់រោមក្លៀក
+ គ្រឿងផ្សំ ៖ -ស្ករសប្រមាណជា ២ ពែង-ទឹកក្រូចឆ្មារ ៣ ស្លាបព្រាបាយ+វិធីអនុវត្ត ៖-ចាក់គ្រឿងផ្សំខាងលើ ចូលក្នុងឆ្នាំងមួយ-ដាក់ឆ្នាំងលើចង្រ្កាន រួចបើកភ្លើងល្មមៗ ព្រមទាំងកូរឲ្យជាប់ផង-មួយនាទីក្រោយ នៅពេលវាពុះ បិទភ្លើងភ្លាម ហើយអ្នកនឹងសង្កេតឃើញថាវាមានសភាពស្អិតអន្លាយៗ ដូចជាចាហួយជាមិនខានលាងសម្អាតក្លៀកឲ្យស្អាត រួចយកស្ករស្អិតនេះទៅលាបតាមបរិវេណក្លៀក ជាការស្រេច។ ៣-រូបមន្តបំបាត់ក្លិនក្លៀក
+គ្រឿងផ្សំ ៖-ស្ករស មួយស្លាបព្រាបាយ- ម្សៅ Baking soda មួយស្លាបព្រាបាយ (អាចរកជាវបានតាមផ្សារទំនើប)- ទឹកខ្មេះប៉ោម (Apple Cider Vinegar) ២០០ មីលីលីត្រ (អាចរកជាវបានតាមផ្សារទំនើប)+វិធីអនុវត្ត ៖- លាយស្ករស និងម្សៅ Baking soda ចូលគ្នា ចាក់ទឹកខ្មេះប៉ោមចូលបន្ថែម រួចកូរឲ្យសព្វ យកល្បាយនេះទៅលាបតាមបរិវេណក្លៀករបស់អ្នក ទុកចោលប្រមាណជា ៥ នាទី ជាការស្រេច៕

សម្រួលអត្ថបទដោយ៖ខ្ទឹមស

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here