កប្បាស ព្យាបាលរដូវមិនទៀង ទល់លាមក ក្អកមានស្លេស្ម៍ ក្អែបខាំ ខ្ទួយទិច

1258

ប្រភេទរុក្ខជាតិ  ៖ កប្បាស

វិធីធ្វើ និងវិធីប្រើប្រាស់      ៖

-​ សំបកដើម និងឫស ប្រើពី ២០-៣០ ក្រាម  ដាំទឹកផឹក ក្នុងមួយថ្ងៃ សម្រាប់ព្យាបាលរដូវមិនទៀង

 

– គ្រាប់ព្យាបាលទល់លាមក ក្អកមានស្លេស្ម៍

– ស្លឹកបុកបិទព្យាបាលកន្លែងក្អែបខាំ ខ្ទួយទិច។

ប្រភព៖ សៀវភៅក្រសួងសុខាភិបាល រុក្ខជាតិឱសថកម្ពុជា

អានអត្ថបទបន្ថែម៖​ វិធីព្យាបាលហឺត តាមបែបធម្មជាតិ!
ជំងឺហឺត ជា​ជងឺសួត​មួយ​បែប ដែល​តែង​តែ​បង្ក​ឲ្យ​មាន​ផល​លំបាក​ខ្លាំង​ក្នុង​ការ​ដក​ដង្ហើម។ ជំងឺ​ហឺត ក៏​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ជម្ងឺ​រុំារ៉ៃ​ផង​ដែរ ព្រោះ​វា​ធ្វើ​ឲ្យ​រាំង​ស្ទះ​ផ្លូវ​ដង្ហើម និង​មិន​បាន​បញ្ចូល​អុកស៊ីសែន​គ្រប់​គ្រាន់​ទៅ​ឲ្យ​សួត។

– វិធីទី១៖ យកស្លឹកជីត្រចៀកជ្រូក បុក ឬច្របាច់យកទឹកពី  ៣ស្លាបព្រាកាហ្វេមកហូប សំរាប់ព្យាបាលក្អកហឺត ពិសា១ថ្ងៃ២ដង ព្រឹកល្ងាច។ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណ ២០០៦

– វិធីទី២៖ យកពោតបារំាងស្រស់ ២ផ្លែកាត់ក្បាល នឹងកន្ទុយចេញ រួចកាត់ជា ២ ឬ៣កង់ ដាក់នៅក្នុងទឹកស្អាតមួយកែវ ទុកវាចោលមួយយប់ ហើយផឹកមុនបរិភោគអាហារពេលព្រឹកកន្លះម៉ោង (ផឹងទាំងអស់)។

     

អនុវត្តរូបមន្តមួយនេះឲ្យបានទៀងទាត់ រហូតទាល់តែជំងឺរបស់អ្នកជាសះស្បើយ។

*** សូមពិនិត្យ និងពិគ្រោះជាមួយពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសផ្សេង។

សម្រួលដោយ៖ អ៊ាង សុផល្លែត

អានអត្ថបទទាក់ទងបន្ថែម៖ ម្ជុលពេជ្រ បន្សាបជាតិពុល សះដំបៅទឹកនោមផ្អែម បន្សាបពិសពស់ចឹក ឬសត្វទិច ឆ្កែខាំ បូសពិស ឈឺធ្មេញ
ផ្នែកប្រើប្រាស់ៈ ស្លឹក ដើម ឬស។

រសជាតិៈ ហឺរតិច ល្វីងតិច និងចត់ស្ពឹកអណ្តាត។

ការព្យាបាលៈ បន្យាបពុល បំបាត់ការឈឺចាប់ ពស់ចឹក ឆ្កែខាំ បូសពិស ផ្កាសាយ ក្អក គ្រុនឈាម ឈឺធ្មេញ ស្រកហើម រំលាយឈាម ទប់ឈាម គ្រុនពោះវៀន ថ្លោះ(ប្រើស្រស់)។

កំរិតនិងរបៀបប្រើៈ ៩ទៅ១៥ ក្រាម ដាំផឹកក្នុងមួយថ្ងៃ។ ហាមប្រើស្រ្តីមានផ្ទៃពោះ។

– សត្វទិច ពស់ចឹកៈ អោយកោសយកធ្មេញពស់ចេញ ហើយយកស្លឹកស្រស់១ក្តាប់ បុកយកទឹកផឹក កាកបំពោកពីលើរបួស។

– ឆ្កែខាំៈ ស្លឹកស្រស់១ក្តាប់បុកលាយបាយកក បិតពីលើមុខរបួស។

ប្រភពៈ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណ២០០៦

* វិធីប្រើមួយបែបទៀតយកស្លឹកដែលចាស់ៗចុំនួន ៧ឬ ឮ៨សន្លឹក លាងទឹកអោយស្អាត ដាក់ចូលក្នុងមាត់ហើយទុំពា វាអោយម៉ត់បន្តិចសឹមផឹកទឹកតាមក្រោយ មួយថ្ងៃបីដង ក្រោយបាយរួច វាមានប្រសិទ្ធភាពខ្លាំងណាស់។

ប្រភពៈ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណ២០០៦

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here