កប្បាសខ្មោច សណ្តែកលាវ ព្យាបាលឈឺចុកចាប់ដៃជើង រលាកសន្លាក់ កើតបូស រលាកក្រពះ គ្រួសតំរងនោម គ្រុនក្តៅខ្លាំង ក្អកបណ្តាលពី សួតក្តៅ រលាក តំរងនោម រាកមួល រលាកដោះ

876

+លក្ខណៈរុក្ខជាតិ៖ តិណជាតិស្មៅ មានកំពស់ដល់ទៅ ២ម ដើមមានរោមរឹង មានប្ញសត្រង់ ។


-ស្លឹក៖ ដុះឆ្លាស់ទង មានរោម ស្លឹកឆែកពី ៣-៥ឆែក រាងដូចជើងទា គែមស្លឹក មានធ្មេញរណា មានទងស្លឹកវែង ។


-ផ្កា៖ ពណ៌លឿងមាន៥ ត្របក កណ្តាលផ្កាមាពណ៌ស្វាយចាស់ ឬពណ៌ឈាមជ្រូក ដុះចេញតាម ប្រគាបស្លឹក កេសរតែមួយ មានប្រវែង ២សម រុំព័ទ្ធដោយលំអងពណ៌លឿង ខាងចុងបែកជា៥ ពណ៌ឈាមជ្រូក ។


-ផ្លែ៖ មានជ្រុង៥ រាងវែងស្រួចចុង មានរោម ខ្ចីពណ៌បសតង ចាស់ពណ៌ខ្មៅ ។ គ្រាប់តូចៗ រាងដូចគ្រាប់សណ្តែក ពណ៌ខ្មៅជាច្រើន ។


កន្លែងដាំដុះ ដុះដោយខ្លួនឯង នៅតំបន់ខ្ពង់រាប ឬគេដាំ ។ ប្រមូលផលរាល់រដូវ ស្លឹកនិងប្ញស ហាលក្នុងម្លប់អោយកក្រៀម ផ្កាប្រមូលខែ៥ គ្រាប់ប្រមូលខែ១០ ។ផ្នែកប្រើប្រាស់ៈ ប្ញស ស្លឹក ផ្កា ។


សមាសធាតុគីមី៖ ក្នុងគ្រាប់មានជាតិប្រេងពណ៌លឿង ដែលមានជាតិ Terpen alcool (Farnesol), Ether acid, (Acid linoleic 18,9%, Acidpalmitic 4,20 %) ជាតិប្រេងនេះមានក្លិនក្រអូប គេចំរាញ់ធ្វើជាសាប៊ូក្រអូប ផ្កាវាមាជាតិ Flavonoid, myricetin et Cannabistrin ។


+ការព្យាបាល
-ប្ញស៖ ព្យាបាលឈឺចុកចាប់ដៃជើង រលាកសន្លាក់ កើតបូស រលាកក្រពះ គ្រួសតំរងនោម គ្រុនក្តៅខ្លាំង ក្អកបណ្តាលពី សួតក្តៅ រលាក តំរងនោម រាកមួល រលាកដោះ ។
-ស្លឹក៖ ទល់លាមក បាក់ឆ្អឹង
-ផ្កា៖ ព្យាបាល រលាកភ្លើង ។
-គ្រាប់៖ ព្យាបាលឈឺក្បាល រាកនោម ពស់ចិក ។


+កំរិត និងរបៀបប្រើ

-ប្ញស៖ ពី ១០-១៥ ក្រាម ដាំទឹកផឹកក្នុង១ថ្ងៃ ។
-ស្លឹក៖ ពី២០-៤០ក្រាមដាមទឹកផឹក ក្នុង១ថ្ងៃ ។
-គ្រាប់៖ ពី១០-១២ ក្រាម បុកអោយម៉ត់ ត្រាំទឹកផឹក ឬដាំផឹក ប្រើពពោកខាងក្រៅ គ្មានកំណត់ ។
កំណត់សំគាល់៖ នោមល្អក់យកប្ញស១ក្តាប់ដៃ បុកអោយម៉ត់ដាក់ទឹកដាំ ១ភាគ៣ ហាលសន្សើម១យប់សឹមផឹក។ 
ដកស្រង់ពីសៀវភៅ រុក្ខជាតិឱសថកម្ពុជារបស់ក្រសួងសុខាភិបាល

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here