កន្រ្ទាំងបាយស ព្យាបាលរាគមួល គ្រុនក្តៅ បូសទ្រនិច ប៉ូវកំលាំង ព្រូនក្នុងពោះវៀន បញ្ចុះជាតិពុលតាមទឹកនោម ជំងឺនៃផ្លូវទឹកនោម ប៉ូវកំលាំង

1452

#កន្រ្ទាំងបាយស ព្យាបាលរាគមួល គ្រុនក្តៅ បូសទ្រនិច ប៉ូវកំលាំង ព្រូនក្នុងពោះវៀន បញ្ចុះជាតិពុលតាមទឹកនោម ជំងឺនៃផ្លូវទឹកនោម ប៉ូវកំលាំង

* ផ្នែកប្រើប្រាស់ៈ រុក្ខជាតិទាំងមូល។

* ការព្យាបាលៈ

– ដើមកន្រ្ទាំងបាយស ដាំទឹកផឹកសំរាប់ព្យាបាល រាកមួល រោគគ្រុនក្តៅ និងកញ្រ្ជឹល។

– ស្លឹកវាមានជាតិ Saponine បុកជាមួយអង្ករដំណើប បិតលើបូសទ្រនិច។

– ឬសជាតិល្វីង ប៉ូវកំលាំង ប្រើជាថ្នាំក្រពះ ឆ្អល់ពោះ ទល់លាមក ឈឺសន្លាក់ឆ្អឹង  ធ្វើអោយចេញញើសនិងបញ្ចុះកំដៅឆុងលាយជាមួយខ្ញីបន្តិច សំរាប់ព្យាបាលគ្រុនលោះ និងជំងឺពោះវៀនរាំរ៉ៃ។

ឬសបុកយកទឹកសំរាប់ព្យាបាលព្រូនក្នុងពោះវៀន។

សារធាតុគីមីៈ ឬសមានសារធាតុ Alkaloids និងស្លឹកមានសារធាតុ Saponin glycodiders។

កម្រិតប្រើ៖ ស្លឹកក្រៀម៤០ក្រាម ដាំទឹកហូប

ហាមប្រើចំពោះស្ត្រីមានផ្ទៃពោះ

ប្រភពៈ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណ ២០០៦

សម្រួលដោយ៖ អ៊ាង សុផល្លែត

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here