កន្ទួតព្រៃ ជាឱសថធម្មជាតិជួយព្យាបាលជំងឺទាំងនេះយ៉ាងមានប្រសិទ្ធភាព!

1182

រុក្ខជាតិ ៖ កន្ទួតព្រៃ

ផ្នែក​ប្រើ​ប្រាស់ ៖ ប្រើផ្លែ ស្លឹក សំបកដើម ឫស ផ្កា។

កន្លែង​ដាំ ៖ ដុះដោយខ្លួនឯងនៅក្នុងព្រៃ ដែលមានពន្លឺថ្ងៃ។

 

រសជាតិ ៖ ផ្អែម ល្វីង ជូ ចត់។

លក្ខណៈ​រុក្ខជាតិ ៖ ជាប្រភេទរុក្ខជាតិដើមតូច មានកំពស់ពី ៥-៧ម៉ែត្រ។

ស្លឹក ៖ រាងជាប្រភេទស្លាបបក្សី ស្លឹកតូចៗ ចែកជា២ជួរ។

 

ផ្កា ៖ តូចៗ ពណ៌លឿង ក្រអូប ចេញពីប្រគាបស្លឹក ចេញផ្កានៅខែ ៤-៥។

ផ្លែ ៖ មូលៗ ទំហំប៉ុនមេដៃ មានចង្អូរ។

 

ការ​ព្យាបាល ៖

– ផ្លែខ្ចី ប្រើជាថ្នាំជំនួយសាច់ឈាមស្បែក។

– ផ្លែចាស់ ប្រើជាថ្នាំ ក្អក ក្អកស្លេសច្រើន ស្ងួតបំពង់ក គ្រុនក្ដៅ ហើមពោះ ខ្សោយបេះដូង ខ្យល់ចាប់ រាក់ស៊ីធ្មេញ។

 

– ផ្លែក្រៀម ព្យាបាលរាគ បណ្តាលមកពី ពោះវៀនខ្សោយ អាហារមិនរលាយ ក្អក ទឹកនោមផ្អែម។

– សំបក​ដើម ព្យាបាល រាគ និងរបួស (ផ្សះ)។

– ឫស ព្យាបាល គ្រុនក្ដៅ គ្រុនឈាម។

– ស្លឹក ដាំងូត សំរាប់ព្យាបាលគ្រុន។

– ផ្កា ព្យាបាលគ្រុនក្ដៅ ដោយផ្សំជាមួយថ្នាំត្រជាក់ផ្សេងទៀត។

 

**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។

សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត

ឯកសារយោង៖ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណ

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here