កន្ទុយកំប្រុក-កន្ទុយក្ងោក ប្រសិទ្ធភាពផ្នែកឱសថ

393

បងប្អូនខ្លះធ្លាប់បានស្គាល់ និងធ្លាប់ឃើញដើមនេះ តែមិនទាន់ដឹងពីប្រសិទ្ធភាពផ្នែកឱសថនៅឡើយទេ
ចែកគ្នាបានដឹងផង ជួបលើកក្រោយកុំដកចោល។ កន្ទុយកំប្រុក-កន្ទុយក្ងោក

លក្ខណៈរុក្ខជាតិ ៖ តិណជាតិ មែកខ្ចីមានរោមគ្របដណ្ដប់។

ស្លឹក ៖ រួមស្លាបសេស ពណ៌បៃតងខ្ចី រាងពងក្រពើស្រួចចុង ដុះទល់ទង រាងរោមបក្សី មានពី ៣-៧ សន្លឹកក្នុង១ធាង។

ផ្កា ៖ ពណ៌ស្វាយខ្ចី ពេលចាស់ក្លាយជាពណ៌ស រាងវែងមូល មានផ្កាជាច្រើន ដុះនៅចុងមែក ផ្កាមានប្រវែងពី ៣-៦សង់ទីម៉ែត្រ។

ផ្លែ ៖ រាងពងក្រពើអត់រោមទេ។

កន្លែងដាំដុះ ៖ ដុះដោយខ្លួនឯងតាមតំបន់ភ្នំ ខ្ពង់រាប វាលរាប។ បន្តពូជដោយគ្រាប់។

ផ្នែកប្រើប្រាស់ ៖ រុក្ខជាតិទាំងមូល។

ការព្យាបាល ៖ ប៉ូវកំលាំង ផ្ដាសាយ ក្អក គ្រុនញាក់ ពិសអាចម៍កុក ព្រូនស៊ីឈាម ក្អកធ្លាក់ឈាម នោមឈាម របួសចេញឈាម ក្មេងមិនឃ្លានបាយ។

កំរិតប្រើ ៖ ប្រើពី ៣០-៥០ក្រាម ដាំទឹកផឹកក្នុង១ថ្ងៃ។

ហាមប្រើ ៖ ស្ត្រីមានគរ៌ហាមប្រើ។

ដកស្រង់ចេញពីសៀវភៅក្រសួងសុខាភិបាល រុក្ខជាតិឱសថកម្ពុជា ភាគ១ ទំព័រ៤

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here