កត្តាមួយចំនួននេះហើយដែលអាចបំផ្លាញដល់សុខភាពភ្នែករបស់លោកអ្នក!!!

478

ខាងក្រោមនេះ គឺជាទម្លាប់មិនល្អមួយចំនួនដែលអ្នកមិនបានចាប់អារម្មណ៍ឡើយ ដែលបំផ្លាញដល់សុខភាពភ្នែករបស់លោកអ្នកបាន៖
១.សម្លឹងកុំព្យូទ័រយូរពេក៖ ការសម្លឹងកុំព្យូទ័រយូរពេកមិនមែនប៉ះពាល់ ឬបំផ្លាញភ្នែករបស់អ្នកភ្លាមៗនោះទេ តែវាអាចធ្វើឱ្យភ្នែកអ្នកស្ងួត ហើយយូរៗទៅនឹងបង្កទៅជាបញ្ហាបាន។ ដូច្នេះហើយអ្នកគួរតែមានការសម្រាកប៉ុន្មាននាទី និងដើរចេញពីកុំព្យូទ័ររបស់អ្នក ជៀសវាងការអង្គុយមុខកុំព្យូទ័ររាប់ម៉ោង។

២.ញី ឬជូតភ្នែករបស់អ្នកដោយដៃ៖ អ្នកអាចមានអារម្មណ៍ថារមាស់នៅត្រង់ភ្នែក តែបើអ្នកប៉ះវាដោយដៃផ្ទាល់នោះ វាអាចចម្លងមេរោគទៅកាន់ភ្នែករបស់អ្នក។ ដូច្នេះហើយ មិនថាក្នុងកាលៈទេសៈណាក៏ដោយ អ្នកមិនត្រូវយកដៃទៅប៉ះភ្នែកដោយផ្ទាល់នោះទេ ពោលគឺគួរតែប្រើក្រណាត់ស្ដើងទន់ ស្អាតទើបជាការល្អ។

៣.មិនបានពិនិត្យភ្នែកឱ្យបានទៀងទាត់៖ ទោះបីជាអ្នកបានទៅពិនិត្យភ្នែកអស់ជាច្រើនឆ្នាំហើយដោយបង្ហាញថា អ្នកមិនមានអ្វីក៏ដោយ ប៉ុន្តែអ្នកនៅតែគួរជួបអ្នកជំនាញជារៀងរាល់ឆ្នាំ ព្រោះមានរឿងខ្លះអាចមានការផ្លាស់ប្ដូរ។ បើអ្នកមិនបានទៅពិនិត្យឱ្យបានទៀងទាត់ទេ នោះវានឹងបង្កបញ្ហាធ្ងន់ធ្ងរដល់បាន។

៤.មិនពាក់វ៉ែនតាការពារពន្លឺថ្ងៃ៖ អ្នកតែងតែលាបឡេមុនពេលចេញទៅក្រៅ នេះជាសកម្មភាពដែលអ្នកការពារស្បែក។ វាក៏ដូចគ្នាទៅនឹងភ្នែក បើអ្នកភ្លេចពាក់វ៉ែនតាការពារកម្ដៅថ្ងៃ ភ្នែករបស់អ្នកអាចមានការប៉ះពាល់មិនខាន។

៥.ការជក់បារី៖ មនុស្សជាច្រើនដឹងថាបារីប៉ះពាល់ដល់ថ្លើម និងបេះដូង ប៉ុន្តែបារីក៏អាចមានផលប៉ះពាល់ធ្ងន់ធ្ងរដល់ភ្នែកដែរ។ ការជក់បារីនាំឱ្យភ្នែកស្រអាប់ ដែលនាំឱ្យបាត់បង់ចក្ខុវិញ្ញាណ ៕

សម្រួលអត្ថបទដោយ៖ ស្រីពៅ

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here