កត្តាទាំង៥ចំនុច ដែលអ្នកមិនគួរធ្វើនៅព្រឹកព្រលឹមពេលដែលក្រពះទទេនោះទេ ព្រោះវាមានផលប៉ះពាល់ណាស់ចំពោះសុខភាពរបស់អ្នក

376

ប្រហែល​ពេល​ខ្លះ​អ្នក​បានចាប់អារម្មណ៍ពីការ​ទទួលទាន​អាហារ​ពេល​ព្រឹក ឬ​ក៏​រំលង​តែ​ម្ដង ហើយអ្នកបែរជាធ្វើរឿងទាំងនេះ ដែលវាធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់អ្នក។ ខាង​ក្រោម​នេះ​ជា​រឿង​ដែល​អ្នក​មិន​គួរ​ធ្វើ​នៅ​ពេល​មិន​ទាន់ទទួលទាន ឬក្រពះរបស់អ្នកនៅទទេ ពេលព្រឹកព្រលឹម៖

១.ការទទួលទានកាហ្វេនៅពេលព្រឹក

ការទទួលទានកាហ្វេនៅពេលព្រឹកវាជារឿងល្អ ព្រោះវាជួយអ្នកឲ្យមានអារម្មណ៍ស្រស់ថ្លាក្នុងការភ្ញាក់ពីគេង ប៉ុន្តែអ្នកមិនគួរទទួលទានវា ខណៈពេលដែលអ្នកមិនទាន់បានបរិភោគអ្វីសោះនោះទេ ព្រោះថាវាអាចនឹងប៉ះពាល់ទៅដល់ក្រពះរបស់អ្នក និងធ្វើឲ្យបេះដូងរបស់អ្នកខ្សោយផងដែរ។

២.ការទទួលទានភេសជ្ជៈដែលមានជាតិហ្គាស

ប្រសិនបើអ្នកចូលចិត្តទទួលទានភេសជ្ជៈដែលមានជាតិហ្គាសនៅពេលព្រឹកព្រលឹម អ្នកអាចនឹងប្រឈមមុខជាមួយនឹងការរលាកក្រពះ និងឈឺក្រពះទៅថ្ងៃមុខមិនខាន។

៣.ការលេប​ថ្នាំ

ទោះ​បី​ជា​វា​គឺ​ជា​ដំណោះស្រាយ​ដ៏​ល្អ​សម្រាប់​ការ​ព្យាបាល​ការ​ឈឺ​ចាប់​ និង​បន្ថយ​កម្ដៅ​ក៏​ដោយ ក៏​ថ្នាំ​ដែល​ប្រើ​ថ្នាំប្រឆាំងនឹងការ​ឈឺចាប់​ទាំង​នោះ​ដូចជា Asprin, Paracetamol និង​ថ្នាំ​ប្រឆាំង​នឹង​ជំងឺ​ដទៃទៀត ​អាច​បណ្តាល​ឲ្យ​មាន​បញ្ហា​សុខភាព​យ៉ាងធ្ងន់ធ្ងរ ​ប្រសិនបើ​លេបវា​នៅ​ពេល​ក្រពះទទេ។ គ្រោះថ្នាក់​រួមមាន​ការហូរឈាមក្រពះ ឈឺពោះ និង​ថ្នាំ​គ្មានប្រសិទ្ធភាព។ មាន​ថ្នាំ​មួយ​ចំនួន​​ដែរ ​ដែល​តម្រូវ​ឲ្យ​លេប​នៅ​ពេល​ពោះ​ទទេ ប៉ុន្តែ​​លុះ​ត្រា​តែ​មាន​វេជ្ជបញ្ជា​ត្រឹមត្រូវ។

៤.ទំពារស្ករកៅស៊ូ

អាស៊ីតរំលាយអាហារដែលត្រូវបានផលិតនៅពេលដែលអ្នកទំពារស្ករកៅស៊ូនឹងបំផ្លាញស្រទាប់ក្រពះដែលនៅទទេ។ បើអ្នកមានទម្លាប់ក្នុងការទំពារស្ករកៅស៊ូនៅពេលព្រឹក អ្នកអាចនឹងជំនួសដោយការបរិភោគផ្លែឈើ ក៏ដូចជា បន្លែផ្សេងៗជំនួសឲ្យការទំពារនេះក៏បានដែរ។

៥.ការហាត់ប្រាណដែលនឿយហត់ខ្លាំង

នៅពេលដែលអ្នកមិនទាន់បានទទួលទានអាហារទាល់តែសោះនៅពេលព្រឹក អ្នកមិនគួរធ្វើការហាត់ប្រាណខ្លាំងពេកនោះទេ ព្រោះវានឹងធ្វើឲ្យអ្នកកាន់តែអស់កម្លាំង។ ជាធម្មតាការហាត់ប្រាណនៅពេលព្រឹក គួរតែធ្វើពីចន្លោះ ១០ ទៅ ២០នាទី តែប៉ុណ្ណោះ៕

សម្រួលអត្ថបទដោយ៖ ស្រីពៅ

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here