កត្តាទាំងនេះហើយដែលធ្វើឱ្យសុខភាពអ្នកចុះខ្សោយ ដោយអ្នកមិនបានចាប់អារម្មណ៍ឡើយ ជាពិសេសចំពោះស្រ្តី!

533

អ្នកព្យាយាមបរិភោគអាហារដែលមានជីវជាតិ ហាត់ប្រាណ ដើម្បីឲ្យមានសុខភាពល្អ តែពេលខ្លះកំហុសបន្តិចបន្តួចដែលអាចកើតឡើង តាមទម្លាប់ក៏អាចជាកត្តាដែលនាំឲ្យសុខភាពអ្នកចុះខ្សោយដោយមិនដឹងខ្លួនផងដែរ។

១.ការគេងមិនគ្រប់គ្រាន់

ការមិនគេងគ្រប់គ្រាន់ គឺជាកំហុសសុខភាពដ៏អាក្រក់បំផុតមួយ ដែលមនុស្សភាគច្រើនធ្វើសព្វថ្ងៃនេះ។ កុំវក់នឹងការលេង Facebook មើលរឿងដាច់យប់ដល់ម៉ោង ២-៣យប់ពេក គួរយកពេលសម្រាកឲ្យបានគ្រប់គ្រាន់ ទើបរាងកាយអ្នកមានកម្លាំងរឹងមាំ។

២.មិនសូវញ៉ាំទឹក

កង្វះជាតិទឹកអាចធ្វើអោយអ្នកស្ងួតមាត់ អស់កម្លាំងជាដើម ព្រោះកាលណា​ខ្វះ​ជាតិ​ទឹក នោះ​រាងកាយ​ងាយ​ជួប​នឹង​ជំងឺ​ណាស់។ ដើម្បីជៀសពីជំងឺផ្សេងៗដូចជា អស់កម្លាំង ផ្តាសាយ… គួរផឹកទឹកឲ្យបានច្រើន។ ញ៉ាំទឹក ៦ ទៅ ៨កែវ ក្នុងមួយថ្ងៃ ដើម្បីជៀសវាងការបាត់បង់​​ជាតិទឹកក្នុងរាងកាយ។

៣.បរិភោគអាហារមិនគ្រប់គ្រាន់

ការបរិភោគចំនីអាហារមិនគ្រប់គ្រាន់ ឬការតមអាហារ ជាកត្តាមួយដែលធ្វើឲ្យអ្នកងាយប្រឈមនឹងជំងឺផ្សេងៗណាស់ ព្រោះរាងកាយ​មាន​សារធាតុចិញ្ចឹមមិនគ្រប់គ្រាន់។ ដើម្បីបង្កើនថាមពលអ្នកគួរតែបរិភោគបន្លែ ផ្លែឈើ គ្រាប់ធញ្ញាជាតិ ឲ្យបានច្រើន នោះអ្នកមានថាមពលគ្រប់គ្រាន់ប្រឆាំងទៅនឹងជំងឺនានាបាន។​

៤.កង្វះអាហារដែលមានសារធាតុចិញ្ចឹម

ការបរិភោគអាហារដែលមានសារធាតុចិញ្ចឹមមិនគ្រប់គ្រាន់ នាំឲ្យអ្នកមានអាការៈឈឺក្បាល អស់កម្លាំងជាដើម។ ដូច្នេះគួរតែបរិភោគ​អាហារ​ណាដែលល្អសម្រាប់សុខភាព តែជៀសវាងការបរិភោគអាហារកាបូអ៊ីដ្រាត ដែលគ្មានសុខភាពល្អដូចជា នំខេក ភេសជ្ជជាតិសូដា នំបុ័ង… ជាដើម។

៥.ទទួល​ទាន​ប្រូតេអ៊ីន​មិន​បាន​គ្រប់គ្រាន់

កង្វះ​ប្រូតេអ៊ីន​ក៏​ជា​បញ្ហា​ចម្បង ​ដែល​នាំ​ឲ្យ​សុខភាព​ស្ត្រី​ចុះ​អន់ថយ ជាពិសេសចំពោះសុខភាពនៃការមករដូវ ដូចនេះ​គួរ​ងាក​មក​ទទួល​ទាន​អាហារ​ណា ​ដែល​សម្បូរ​ជាតិ​ប្រូតេអ៊ីន​ឲ្យ​បាន​ច្រើន​ទើប​ល្អ​ចំពោះ​សុខភាព។

៦.មិន​ធ្វើ​លំហាត់​ប្រាណ

ការ​មិន​ដែល​ធ្វើ​លំហាត់​ប្រាណ​សោះ ទើប​ជា​មូលហេតុ​ដែល​ស្ត្រី​ភាគ​ច្រើន​ឈឺ ព្រោះ​ជាតិ​ពុល​ក្នុង​ខ្លួន​មិន​បាន​បញ្ចេញ​មក​ក្រៅ។ ប៉ុន្តែបើអ្នកហាត់ប្រាណច្រើនពេក ក៏អាចបណ្តាលឲ្យសាច់ដុំអ្នកចុះខ្សោយផងដែរ។ ដូចនេះ​គួរ​ហាត់ប្រាណ ៣ដង ​យ៉ាង​តិច​ក្នុង​មួយ​សប្ដាហ៍៕

សម្រួលអត្ថបទដោយ៖ ស្រីពៅ

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here