កណ្តោល៖ ព្យាបាលពស់ចឹក ផ្សះដំបៅ ថ្លោះគ្រេច រសេះរសោះ ធ្លាក់ស ផ្សះទូទៅ ស្ងោរត្រាំពិស

1393

-លក្ខណៈរុក្ខជាតិ៖ ជាប្រភេទឈើមធ្យមមានកំពស់ ១០-20ម ។

-ស្លឹក៖ ដុះឆ្លាស់ទង រាងពងក្រពើរៀវគល់ក្រាស់ស្វិតមានធ្មេញរណារប្រវែងបណ្តោយពី ១២-២០ ស ម ទទឹងពី ៦-១២ស ម ។

-ផ្កា៖ ផ្កាអត់មានទង ត្របកផ្កាមានពណ៌ បៃតងតិចៗ លាយពណ៌ផ្កាឈូកតិចៗ កេសរវែងៗជាច្រើនសរសៃ មានពណ៌ស គល់កេសរពណ៌ក្រហមតិចៗ ។

-ផ្លែ៖ មូលមានរោមតិចៗគ្រាប់តិចទំហំប៉ុនគ្រាប់សណ្តែកបាយ ។
-កន្លែងដាំដុះ ជួបប្រទះឃើញនៅតាមតមបន់ខ្ពង់រាបព្រៃរបោះ ។

-ផ្នែកប្រើប្រាស់៖ ស្លឹក សំបកដើម ផ្កា គ្រាប់ ផ្លែ ។ ស្លឹក និងសំបកដើមប្រមូលផលបានគ្រប់រដូវ ។

-រសជាតិ៖ ល្វីងចត់ ។

+ការព្យាបាល

-ស្លឹក៖ ផ្សះដំបៅ ផ្សះរបួស ។
-សំបកដើម៖ ព្យាបាលពស់ចឹក, ផ្សះដំបៅ,ថ្លោះគ្រេច, រសេះរសោះ, ធ្លាក់ស, ផ្សះទូទៅ,ស្ងារត្រាំពិស ។
-ផ្កា៖ ជាថ្នាំកំលាំងសំរាប់ស្ត្រីឆ្លងទន្លេហើយ ផ្តាសាយ ក្អក ។
-គ្រាប់៖ ព្យាបាលពិស ។
-ផ្លែ៖ ជួយរំលាយអាហារ ។

+កំរិតនិងរបៀបប្រើ៖ ប្រើពី ៩-១២ ក្រាមក្នុង១ថ្ងៃដាំផឹក ប្រើខាងក្រៅតាមចំនួនសមរម្យ។

បញ្ជាក់៖ មិនអាចយកទៅប្រើចំពោះ ពស់ដែលមានពិសខ្លាំងខាំបានទេ ប្រើបានចំពោះតែពស់ដែលមានពិសខ្សោយ។

ដកស្រង់ពីសៀវភៅ រុក្ខជាតិឱសថកម្ពុជារបស់ក្រសួងសុខាភិបាល

** សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសផ្សេង។

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here