ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឱសថបុរាណធម្មជាតិ

កញ្ឆែតជាឱសថធម្មជាតិព្យាបាលជំងឺទាំងនេះយ៉ាងពូកែស័ក្កសិទ្ធ

12-Dec-2018 04:30 PM

រូបភាព


ដោយ: Uddam

រុក្ខជាតិ កញ្ឆែត។ ផ្នែកប្រើប្រាស់ ប្រើរុក្ខជាតិទាំងមូលយកប្រើបានគ្រប់រដូវ។ រសជាតិ មានជាតិ ផ្អែម-សាប ធាតុត្រជាក់។ កន្លែងដាំដុះ មានដុះ ឬដាំនៅតាមស្រះ ត្រពាំង ស្ទឹង អូរ…។ល។

លក្ខណៈរុក្ខជាតិ ជាប្រភេទវារីជាតិ ដុះអណ្ដែតលើទឹក ដោយស្នាប់ពណ៌ស ដូចសំឡី ដុះរុំជាប់នឹងដើម ពីថ្នាំងមួយទៅថ្នាំងមួយបន្ដបន្ទាប់គ្នា និងមានចេញឫសគ្រប់ថ្នាំង។ ស្លឹក រោមស្លាបពីរដង ស្លាបតូចដុះទល់ទងគ្នា កូនស្លឹករាងស៊ុតទ្រវែង។ ផ្កា ជាផ្កាឆ្នុកមានផ្កាពណ៌លឿង ចេញតាមប្រគាប់ស្លឹក។ ផ្លែ មាន៦ គ្រាប់ រាងសំប៉ែតរលោង។

ការព្យាបាល: គ្រុនពោះវៀន គ្រុនក្ដៅ រាគមួល រសាប់រសល់ដេកមិនលក់ ពិបាកបត់ជើងតូច ពកក។

កំរិត និងរបៀបប្រើ: ១ថ្ងៃពី ២០ ទៅ ៤០ក្រាម ដាំទឹកផឹក ឬបុកឲ្យម៉ត់ពូតយកទឹកផឹក ឬស្លជាសម្ល ឬយកធ្វើជាអន្លក់។

*សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។

សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត

ឯកសារយោង៖ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណ