ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
សុ​ខភាព​ និងសម្រស់

​ក្មេង​ដែល​ធាត់​ជ្រុល​អាច​ប្រឈម​នឹង​បញ្ហា​សុខភាព​នៅ​ថ្ងៃក្រោយ!

16-May-2018 10:31 AM

រូបភាព


ដោយ: Uddam

ការស្រាវជ្រាវ​ថ្មីៗ​នេះ​របស់​ដា​ណឺ​ម៉ាក​បង្ហាញថា  បុរស​ត្រូវ​ធាត់​ពេល​ចាប់ផ្តើម​ឈានចូល​វ័យ​២០​ឆ្នាំ  មាន​ហានិភ័យ​បាត់បង់​ជីវិត  ឬ​ជួបប្រទះ​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ដូចជា​ទឹកនោមផ្អែម  និង​ជំងឺ​បេះដូង​ពេល​ឈានដល់​វ័យ​៥៥​ឆ្នាំ ។​​ពួក​អ្នកស្រាវជ្រាវ​បាន​ តាមដាន​ស្ថានភាព​សុខភាព​របស់​បុរស​ដា​ណឺ​ម៉ាក ៦៥០០​នាក់  អាយុ​ពី​២២-៥៥​ឆ្នាំ ។ ពេល​ចាប់ផ្តើម​ស្រាវជ្រាវ ៨៣%  នៃ​បុរស​ក្មេងៗ​មាន​ទម្ងន់​ធម្មតា ៥% ស្គម ១០% លើស​ទម្ងន់ និង ១,៥%​ធាត់ ។​
​ ដល់​ចុង​ដំណាក់កាល​ស្រាវជ្រាវ ជិត​១/២ នៃ​បុរស​ធាត់​នៅ​វ័យ​២២​ឆ្នាំ  ត្រូវបាន​វិនិច្ឆ័យ​កើត​ជំងឺ​ទឹកនោម​ផ្អឺ​ម ឬ​លើសឈាម ធ្វើទុក្ខ​បេះដូង  ស្ត្រូ​ក ឬ​មាន​ដុំ​ឈាមកក​នៅ​ជើង ឬ​សួត ឬ​បាន​បាត់បង់​ជីវិត ។​
​តាម​ ការស្រាវជ្រាវ​នេះ ប្រៀប​នឹង​អ្នកមាន​ទម្ងន់​ធម្មតា  បុរស​ក្មេងៗ​ត្រូវ​ធាត់​មាន​ហានិភ័យ​កើត​ជំងឺ​ទឹកនោមផ្អែម​ខ្ពស់ជាង​៨​ដង  ហានិភ័យ​មាន​ដុំ​ឈាមកក​មានលទ្ធភាព​បង្ក​ការបាត់​បង់ជីវិត​ខ្ពស់ជាង​៤​ដង  និង​ហានិភ័យ​កើត​ជំងឺលើសឈាម ឈឺបេះដូង  ឬ​ហានិភ័យ​បាត់​បង់ជីវិត​ខ្ពស់ជាង​២​ដង ។​
IBM  (​រង្វាស់​មួយ​វាស់​កម្រិត​ធាត់​របស់​សរីរាង្គ​ផ្អែកលើ​កម្ពស់ និង​ទម្ងន់​)  កើន​១​ឯក​តា​ប្រហាក់ប្រហែល​នឹង​ការ​កើន​៥%​ហានិភ័យ​ឈឺបេះដូង ១០%​លើសឈាម  និ​មាន​ដុំ​ឈាមកក  ក៏​ដូច​កើន​២០%​ហានិភ័យ​កើត​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ដូចខាងលើ​នៅពេល​ឈានចូល​ អាយុ​មជ្ឈិមវ័យ​ប្រៀប​នឹង​២០% ហានិភ័យ​នៅ​បុរស​មាន​ធ​ម្ង​ន់​ធម្មតា ។​ ប្រធាន​ក្រុម​ស្រាវជ្រាវ Henrik Toft Sorenses  សាស្ត្រាចារ្យ​នៅ​មន្ទីរពេទ្យ​សកលវិទ្យា​ល័យ Aarhur នៅ​ដា​ណឺ​ម៉ាក  និង​សហសេវិក​បាន​សន្និដ្ឋាន​ថា លទ្ធផល​របស់​ការស្រាវជ្រាវ​បង្ហាញថា  អត្រា​កើនឡើង​របស់​ជំងឺ​ធាត់​អាច​បង្ក​ឧបសគ្គ​ក្នុងការ​បន្ថយ​ករណី​បាត់បង់​ ជីវិត​ដោយសារ​ជំងឺ​សរសៃឈាម​បេះដូង  និង​បង្កើត​អ​ម្រែ​ក​ដ៏​ធំ​មួយ​លើ​ប្រព័ន្ធ​ថែទាំ​សុខភាព​លើ​ទូទាំង​សកលលោក  ។​​ការស្រាវជ្រាវ​នេះ​ចង្អុលបង្ហាញ​ទំនាក់ទំនង​រវាង​ជំងឺ​ធាត់  នៅ​បុរស​វ័យក្មេង និង​ហានិភ័យ​ខ្ពស់ជាង​នៃ​ការកើត​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ  ឬ​បាត់​បង់ជីវិត​នៅ​អាយុ​៥៥​ឆ្នាំ ។​