ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
គ្មាន

ឱសថបុរាណព្យាបាលរោគស្ត្រី សរសៃខ្ចី ឫសដូងវិល ស្បូនលាន់

06-Dec-2018 11:15 AM

រូបភាព


ដោយ: Uddam

ឈ្មោះរុក្ខជាតិ៖ ដៃរហាត់
ព្យបាល៖ ស្ត្រីសរសៃខ្ចី ឫសដូងវិល ស្បូនលាន់

វិធីធ្វើ និងប្រើប្រាស់៖
-រុក្ខជាតិទាំងមូលហាលឱ្យស្ងួត
-ប្រើកម្រិត 50 ក្រាមក្នុង ដាំទឹកផឹកសម្រាប់មួយថ្ងៃ។

-ក្រៅពីនេះគេអាចប្រើឫស ជាថ្នាំបំពោក និងព្យាបាលឈឺពោះ។ ស្លឹកជាថ្នាំបំពោក និងបំបាត់ជាំ។
លក្ខណៈរុក្ខជាតិ៖ ចុល្លព្រឹក្សខ្នាតតូច មានកំពស់ពី1-3ម មែកមានអុចៗ

-ស្លឹក ស មាសមានកូនស្លឹក 3 ដុះឆ្លាស់ទងគ្នា កូនស្លឹកនីមួយៗមានរាងដូចជាផ្លែលំពែង
-ស្លឹកកណ្តាលធំវែងជាងស្លឹកសងខាង។ ស្លឹកមានធ្មេញរណារាក់ៗ ចាប់ពីពាក់កណ្តាលស្លឹកទៅចុងស្លឹកមានប្រវែងពី5-12ស.ម។

Image may contain: plant, outdoor and natureImage may contain: plant, nature and outdoor

-ផ្កា កញ្ចុំផ្កាចេញពីប្រគាបស្លឹក មានពណ៌បៃ តងខ្ចីល្អិតៗ ពេលរីកមានពណ៌ស មានលក្ខណៈជាកួរវែង
-ផ្លែ ពេលខ្ចីមានពណ៌បៃតង ពេលទុំមានពណ៌ លឿង ទទឹកផ្លែប្រវែង4-5មម

Image may contain: plant, flower, outdoor and nature

-ដុះដោយខ្លួនឯងនៅគ្រប់តំបន់ ដែលមានពន្លឺគ្រប់គ្រាន់ គេប្រមូលផលបាន គ្រប់រដូវ ពិសេសគឺរាំងគ្មានភ្លៀង។
រសជាតិៈ មានរសជាតិសាប លាយចត់តិចៗ។

Image may contain: plant, flower, outdoor and nature
**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត