ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
សុ​ខភាព​ និងសម្រស់

អាហារសុខភាពដែលជួយបង្ការក្លិនខ្លួនបាន!!

16-May-2018 04:58 PM

រូបភាព


ដោយ: Uddam

អាហារ​ដែល​អ្នក​ញ៉ាំ​អាច​ជះឥទ្ធិពល​ទៅលើ​ភាព​ធ្ងន់ធ្ងរ​នៃ​ក្លិន​ធម្មជាតិ​នៃ​រាងកាយ​បាន​។ វា​មាន​អាហារ​ធម្មជាតិ​ច្រើនណាស់​ដែល​អាច​ជួយ​អ្នក​ក្នុង​ការសម្អាត និង​បំបាត់​ក្លិន​ក្នុង​ខ្លួន​បាន​។ របប​អាហារ​ដែល​ផ្ទុក​ទោ​ដោយ​សារធាតុ​គីមី​ច្រើន​អាច​នាំឲ្យមាន​បញ្ហា​ដល់​សុខផាព​។ តាម​ការសិក្សា​ថ្មី​បានបង្ហាញ​ថា អាហារ​ដែល​មាន​ជាតិ​សាច់​ក្រហម​ច្រើន អាច​ប៉ះពាល់​ដល់​ក្លិន​រាងកាយ​។ ទំនាក់ទំនង​រវាង​ក្លិន​រាងកាយ និង​អាហារ​គឺជា​ការឆ្លុះបញ្ចាំង​ធម្មតា​មួយ​នៃ​អ្វី​ដែល​អ្នក​ដាក់​ចូល​ទៅក្នុង​រាងកាយ​។ 

​មាន​អាហារ​ផ្សេងៗ​ជាច្រើន​ទៀត​ក៏​មាន​ប្រសិទ្ធ​ផាព​ក្នុង​ការទប់ស្កាត់​ក្លិន​មាត់អាក្រក់​ដែរ​។

ផ្លែ​ប៉ោម​
​ក្នុងចំណោម​អាហារ​ទាំងអស់ អ្នកស្រាវជ្រាវ​បាន​ធ្វើ​ការសិក្សា​ដើម្បី​ទប់ស្កាត់​ក្លិន​មាត់​ដោយសារតែ​ខ្ទឹម​ស ក្នុងនោះ ផ្លែ​ប៉ោម​ឃើញ​ថា​អាច​ជា​វិធី​ទប់ស្កាត់​ដ៏​មាន​ប្រសិទ្ធភាព​បំផុត​។ អ្នកស្រាវជ្រាវ​បានបញ្ជាក់​ថា រឿង​នេះ​កើតឡើង​ដោយសារតែ​សមត្ថភាព​របស់​ផ្លែ​ប៉ោម​អាច​បំបាត់​ក្លិន​ដែល​បង្កឡើង​ដោយ​អង់ស៊ីម​ក្នុង​ខ្ទឹម​ស​។ 

ឃឹន​ឆាយ​
​ឃឹន​ឆាយ​គឺជា​សារធាតុ​បញ្ចុះ​ទឹកនោម​ដ៏​ពេញនិយម​មួយ​ប្រភេទ ហើយក៏​មាន​សមត្ថភាព​ប្រឆាំង​នឹង​ក្លិន​ខ្លួន​ដែរ តាមរយៈ​ការបំបាត់​ជាតិពុល​ក្នុង​រាងកាយ​។ ជាមួយគ្នានេះដែរ ឃឹន​ឆាយ​ផ្ទុក​ទៅ​ដោយ​តុល្យភាព​នៃ​ជាតិ​រ៉ែ វីតាមីន និង Phytonutrients​។ បន្លែ​មួយ​នេះ​ក៏​ទៅ​ភ្ញោ​ចដ​ល់​ថ្លើម ខណៈពេល​ដែល​វា​ជួយ​ដល់​ការរំលាយ​អាហារ​ក្នុង​ការបញ្ចេញ​ជាតិពុល ដែល​ធ្វើឲ្យ​មាន​ក្លិន​ខ្លួន​។ 

ផ្លែឈើ​ជូរៗ​
​ការ​ញ៉ាំ​ផ្លែឈើ​ជូរៗ​ស្រស់ៗ​ដូចជា ក្រូច និង​ក្រូចឆ្មា​អាច​ជួយ​កាត់បន្ថយ​ក្លិន​មិន​ល្អ​របស់​រាងកាយ ដែល​កើតមាន​នៅ​លើ​ស្បែក​បាន​។ ជាតិ​អាស៊ីត​ក្នុង​ផ្លែឈើ​ជូរៗ​ជួយ​បញ្ចេញ​ជាតិ​ទឹក​ពី​ក្នុង​ខ្លួន​។ ចាប់តាំងពី​ផ្លែឈើ​ជូរៗ​ក៏​មាន​ជាតិ​សរសៃ​ដែរ​មក វា​នឹង​ធ្វើ​ចលនា​យឺតៗ និង​បញ្ចេញ​ជាតិពុល ដែល​នាំឲ្យ​កើត​ជាក្លិន​ខ្លួន​បាន​។ 

តែ​បៃតង​
​តែ​បៃតង​គឺជា​អាហារ​ផ្តល់​សុខភាព​មួយ​ប្រភេទ​ដែល​អាច​បន្ថយ​ក្លិន​ខ្លួន ក្លិន​ប្រអប់ជើង និង​ក្លិន​មាត់អាក្រក់​បាន ដោយសារ​តែ​វា​សម្បូរ​ទៅ​ដោយ​អង់​ទី​អុក​ស៊ីដង់​។ ខណៈពេល​ដែល​តែ​បៃតង​ក៏​ទ្រទ្រង់​ដល់​ការ​ច្រោះ​ជាតិពុល​តាមរយៈ​ការជួយ​ផលិត​សារធាតុ Glutathione ដែល​ជា​អ្នកដឹកនាំ​អង់​ទី​អុក​ស៊ីដង់​ក្នុង​ការបញ្ចេញ​ជាតិពុល​គ្រោះថ្នាក់​ពី​ក្នុង​រាងកាយ​។ កាលណា​ជាតិពុល​គ្រោះ​ថ្នាក់​ក្នុង​ខ្លួន​កាន់តែ​តិច ក្លិន​ខ្លួន​កាន់តែ​ត្រឡប់មក​ល្អ​៕សម្រួលអត្ថបទដោយ៖ អ៊ាង​ សុផល្លែត