ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
សុ​ខភាព​ និងសម្រស់

អាថ៌កំបាំងនៃក្រូចឆ្មារចំពោះ សុខភាពស្បែក!

15-Feb-2019 11:25 AM

រូបភាព


ដោយ: Uddam

+ក្រូចឆ្មារមិនត្រឹមតែជា គ្រឿងផ្សំសម្រាប់បម្ហូបអាហារប៉ុណ្ណោះទេ វាក៏មានសារៈសំខាន់ចំពោះសុខភាពស្បែកផងដែរ។១-បន្ថយស្លាកស្នាម និងចំណុច ខ្មៅៗ៖ការផ្លាស់ប្តូរពណ៌របស់ស្បែកទៅជាស្រអាប់ គឺបណ្តាលមកពី ស្បែកខូច និងមានស្នាមច្រើននៅលើស្បែក ដែលធ្វើឲ្យស្បែកមានសុខភាពមិនល្អ តែកុំបារម្ភអី ជាមួយនឹងទឹកក្រូចឆ្មាអាចជួយលោកអ្នកបាន ដោយគ្រាន់តែយកទឹកក្រូចឆ្មាមកលាបនៅលើស្បែក ដែលខូចស្រអាប់ និងមានស្នាម ជាប្រចាំវានឹងកាត់បន្ថយបញ្ហាទាំងនោះបាន។ដើម្បីឲ្យមានប្រសិទ្ធិ ភាពគួរតែអនុវត្តនៅមុនពេលចូលគេង ដោយទុកទឹកក្រូចឆ្មានៅលើស្បែករហូតដល់ពេលក្រោកពីដំណេក ត្រូវចាំថាយើងលាងចេញជាមួយនឹងទឹកស្អាត ។២-ព្យាបាលបញ្ហាមុន៖ទឹកក្រូចឆ្មារមានសារធាតុពិសេសម្យ៉ាងពីធម្មជាតិ ដែលមានសមត្ថភាពក្នុងការព្យាបាលមុន និងការពារការកកើតទ្បើងវិញនៃការកើតមុន ។ តាមការពិសោធន៍បានឲ្យដឹងថាការលាបទឹកក្រូចឆ្មារនៅកន្លែង ដែលមានអាចម៍រុយ លទ្ធផលដែលទទួលបាននោះគឺអាចកាត់បន្ថយអាចម៍រុយផងដែរ។ ដើម្បីឲ្យមានប្រសិទ្ធិភាពគួរគម្បីប្រើជាប្រចាំ ។៣-កាត់បន្ថយកោសិកាស្បែកចាស់ និងបង្កើតកោសិកាស្បែកថ្មីទ្បើងវិញ៖ទឹកក្រូចឆ្មាមានផ្ទុកនូវសារធាតុដែលមានសមត្ថភាពក្នុងការបង្កើតកោសិកា ស្បែកថ្មី និងមានតួនាទីក្នុងការបកស្បែក និងលុបបំបាត់នូវកោសិកាស្បែកចាស់ ព្រមទាំងលុបបំបាត់ស្រទាប់ស្បែកដែលខូចចេញ។ ហើយវាក៏មានសមត្ថភាពធ្វើឲ្យស្បែកមានសភាពទន់រលោងផងដែរ ។៤-អត្ថប្រយោជន៍ផ្សេងៗទៀត៖ចំពោះអត្ថប្រយោជន៍ផ្សេងៗទៀតនៃទឹកក្រូចឆ្មារនោះ គឺធ្វើឲ្យស្បែកផ្លាស់ប្តូរពីស្រអាប់ទៅជាភ្លឺថ្លា និង ផ្តល់សំណើមដល់ស្បែកជានិច្ច ហើយវាក៏ជួយកាត់បន្ថយជាតិខ្លាញ់ដែលមានផ្ទៃមុខ រួមទាំងកម្ចាត់នូវស្នាមជ្រីវជ្រួញបានយ៉ាងមានប្រសិទ្ធិភាពទៀតផង ។សម្រួលអត្ថបទដោយ៖ខ្ទឹមស