ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
សុ​ខភាព​ និងសម្រស់

អាចកើតជំងឺមហារីកភ្នែកមិនមែនបណ្តាលមកពីការគេងមិនលក់ ឬគេងមិនគ្រប់គ្រាន់តែប៉ុណ្ណោះទេ តែមកពី…

20-Jul-2018 05:00 PM

រូបភាព


ដោយ: Uddam

តើ​អ្នក​ចូលចិត្ត​ចុច​ទូរស័ព្ទ ឬ​មើល​រឿង​សិន​មុន​នឹង​គេង​មែន​អត់? តាម​ពិត​ផល​ប៉ះពាល់​នៃ​ការ​ចុច​ទូរស័ព្ទ ឬ​សម្លឹង​កុំព្យូទ័រ​មុន​ពេល​គេង​នោះ មិន​មែន​គ្រាន់​តែ​ធ្វើ​ឲ្យ​យើង​គេង​មិន​លក់​ទេ តែ​វា​នឹង​អាច​ធ្វើ​ឲ្យ​អ្នក​កើត​ជំងឺ​មហារីក​ភ្នែក​បាន​ទៀត​ផង។

 

យោង​តាម​ការ​សិក្សា​ថ្មីៗ​នេះ​បាន​បញ្ជាក់​ឲ្យ​ឃើញ​ថា ពន្លឺ​ភ្លើង​ដែលចេញ​ពី​ទូរស័ព្ទ និង​កុំព្យូទ័រ ធ្វើ​ឲ្យ​អាក់ខាន​ដំណើរ​ផលិត​ជាតិ​មេឡានីន ដែល​មាន​ភារកិច្ច​ធ្វើ​ឲ្យ​យើង​គេង​លក់​ស្រួល តែ​នៅ​ពេល​គេង​មិន​លក់ គ្រប់គ្នា​ដក​ទូរស័ព្ទ​មក​ចុច​ទៀត ដូច្នេះ​ហើយ​វា​នឹង​ធ្វើ​យើង​រឹត​តែ​គេង​មិន​លក់​ទៀត ចុង​ក្រោយ​បាន​ត្រឹម​បញ្ឈរ​ភ្នែក​អស់​រាប់​ម៉ោង ទម្រាំ​នឹង​គេង​លក់ ។

 

ស្រប​ពេល​ដែល​គេង​មិន​គ្រប់ ធ្វើ​ឲ្យ​ធ្លាក់​ចុះ​ប្រព័ន្ធ​ការពារ​ក្នុង​រាងកាយ ហើយ​សម្លឹង​ទូរស័ព្ទ​ច្រើន​ធ្វើ​ឲ្យ​ចុះ​ខ្សោយ​សមត្ថភាព​ភ្នែក​ផង​ដែរ ពេល​ខ្លះ​វា​ក៏​អាច​បង្ក​ជា​ជំងឺមហារីកភ្នែក​បាន​ទៀត​ផង ជាក់ស្ដែង​អ្វី​ដែល​គ្រោះថ្នាក់​បំផុត​នោះ​គឺ ការ​សម្លឹង​ទូរស័ព្ទ ឬ​មើល​កុំព្យូទ័រ​រាប់​ម៉ោងក្នុង​បន្ទប់​ងងឹត ដែល​ជះ​ពន្លឺ​ចេញ​ពី​ទូរស័ព្ទ ឬ​កុំព្យូទ័រ​តែ​មួយ​នោះ វា​ពិតជា​ប៉ះពាល់​ខ្លាំង​ណាស់ ។

 

យើង​គ្រប់គ្នា​ត្រូវកាត់​បន្ថយ​ពេល​អង្គុយ​មុខ​ទូរស័ព្ទ និង​កុំព្យូទ័រ​ហើយ បើ​ចង់​គេង​លក់​ស្រួល​យប់​ឡើង កុំ​ចុច​ទូរស័ព្ទ​មុន​ពេល​ចូល​គេង បើ​មិន​ចង់​ខ្សោយ​សមត្ថភាព​ភ្នែក ឬ​កើត​ជំងឺ​មហារីក​ភ្នែក កុំ​ចុច​ទូរស័ព្ទ​ក្នុង​បន្ទប់​ងងឹត​ឲ្យ​សោះ។

 

សម្រួលអត្ថបទដោយ៖ ស្រីពៅ