ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
សុ​ខភាព​ និងសម្រស់

អត្ថប្រយោជន៍ដ៏អស្ចារ្យ ៥យ៉ាងរបស់ផ្លែទៀបចំពោះស្ត្រីមានផ្ទៃពោះ

29-Jun-2019 12:12 PM

រូបភាព


ដោយ: Uddam

អ្វីដែលអ្នកទទួលទានពេលមានផ្ទៃពោះ បានប៉ះពាល់ដល់ការលូតលាស់ធំធាត់របស់ទារក។ ដូច្នេះអ្នកគួរប្រុងប្រយ័ត្នក្នុងការជ្រើសរើសអាហារសម្រាប់ខ្លួនឯងអ្នកជំនាញបានណែនាំពីប្រភេទផ្លែឈើដ៏អស្ចារ្យបំផុតមួយប្រភេទដល់ស្ត្រីមានផ្ទៃពោះគ្រប់រូបនោះគឺ ផ្លែទៀប។សាច់ទៀបផ្ទុកទៅដោយវីតាមីន សារធាតុខនិជ ជាតិស្ករធម្មជាតិ ជាតិសរសៃ អាស៊ីតអាមីណូ និងជាតិខ្លាញ់ជំនួយសុខភាពជាច្រើន ដែលសុទ្ធតែជាតម្រូវការសារធាតុចិញ្ចឹមដល់រាងកាយស្ត្រី និងការលូតលាស់របស់គភ៌។

ខាងក្រោមនេះនឹងបង្ហាញពីអត្ថប្រយោជន៍នៃផ្លែទៀបចំពោះម្តាយនិងទារក៖

ជួយដល់ការលូតលាស់ខួរក្បាល និងប្រព័ន្ធភាពស៊ាំរបស់គភ៌ផ្លែទាបផ្ទុកទៅដោយសារធាតុចិញ្ចឹម

ចាំបាច់សំខាន់ៗ ជួយដល់ការលូតលាស់របស់គភ៌។

វាជាប្រភពនៃវីតាមីនCនិងវីតាមីន B6ជួយដល់ការផលិតកូឡាសែនបង្កើតជាលិកាតភ្ជាប់ ជួយដល់ការលូតលាស់ឆ្អឹង ឆ្អឹងខ្ចីសរសៃពួរសាច់ដុំនិងស្បែករបស់គភ៌។តាមការស្រាវជ្រាវបានបង្ហាញថា ស្ត្រីមានគភ៌ខ្វះវីតាមីនCធ្វើឱ្យខូចខួរក្បាលរបស់ទារក។

កាត់បន្ថយគ្រោះថ្នាក់នៃការរលូតកូនផ្លែទាប ជាប្រភពនៃធាតុទង់ដែង។ ការសិក្សា និងពិសោធន៍កាលពីថ្មីៗនេះបានឱ្យដឹងថា កង្វះធាតុទង់ដែងងាយធ្វើឱ្យស្ត្រីរលូតកូន។ លើសពីនេះទៀត ធាតុទង់ដែងជួយដល់ការលូតលាស់សរសៃពួរសាច់ដុំ ស្បែក និងសរសៃឈាមរបស់គភ៌។

បំបាត់អាការៈចាញ់កូនការទទួលទានផ្លែទាបអាចជួយការពារស្ត្រីមានផ្ទៃពោះពីអាការៈមិនស្រួលខ្លួនរៀងរាល់ព្រឹក។ វាជួយបំបាត់អាការៈចង់ក្អួត និងក្អួតចង្អោរ។ជួយរក្សាការឡើងទម្ងន់បានល្អផ្លែទាប ជាប្រភពនៃជាតិស្ករធម្មជាតិ ជួយរក្សាការឡើងទម្ងន់របស់ស្ត្រីមានគភ៌។ ជាពិសេសស្ត្រីដែលទម្ងន់ស្រាលក្នុងកំឡុងពេលមានកូន។ ផ្លែទាបជួយឱ្យស្ត្រីស្រេកឃ្លានអាហារ។

បំបាត់អាការៈទល់លាមកផ្លែទាបផ្ទុកទៅដោយជាតិសរសៃ ជួយសម្រួលដល់ការបញ្ចេញចោល៕

ប្រភព: mungkulkar