ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
គ្មាន

ហេតុអ្វីបានជាត្រីចូលអន្លង់? ដល់ខែធ្វើអន្លង់ហើយតោះមើលពីវិធីធ្វើដើម្បីបានត្រីចូលច្រើន (មានវីដេអូ)

11-Dec-2018 09:01 AM

រូបភាព


ដោយ: Uddam

អន្លង់ៈគឺសំដៅទៅលើការជីករណ្តៅសំរាប់បញ្ឆោតអោយត្រីលោតចូល ដែលប្រជាកសិករយើងតែងតែធ្វើវាដើម្បីចាប់ត្រីដោយមិនចាំបាច់ចុះចាប់ក្នុងស្រះឬត្រពាំង។បងប្អូនប្រហែលបានដឹងរួចមកហើយនិងបានឃើញផងដែរពីរូបរាងរាងអន្លង់។តើបងប្អូនដឹងពីរបៀបធ្វើអន្លង់ និងមូលហេតុដែលនាំអោយត្រីនាំគ្នាចាញ់បោកមនុស្សលោតចូលអន្លង់ដោយងាយបែបនេះទេ?

ទីកន្លែងនិងរដូវកាលដើម្បីធ្វើអន្លង់ៈ គេនិយមធ្វើអន្លង់គឺនៅខែដែលគ្មានភ្លៀងធ្លាក់និងមានខ្យល់ស្ងួតធ្លាក់ពីជើង ពោលគឺចន្លោះពីខែ11ដល់ខែ2 នៅក្នុងរដូវច្រូតកាត់នេះឯង។ ទីកន្លែងដែលអាចចាប់ត្រីបានដោយងាបបែបនេះ គឺនៅថ្លុក-ត្រពាំងឬទីកន្លែងណាដែលមានទឹកដក់ហើយគ្នាប្រភពទឹកហូរចូល លើសពីនោះទៀតសោធ ត្រូវតែរីងទឹក ដែលយ៉ាងយូដល់ខែ4ឬខែ5លែងមានទឹក នោះល្អបំផុតដែលអាចធ្វើអន្លង់បាន។

មូលហេតុអ្វីបានត្រីចូលអន្លង់ និងរបៀបធ្វើយ៉ាងមេច? គេត្រូវជីករណ្តៅតូចល្មមប៉ុនធុងស្ពេត្រូ ជម្រៅប្រហែលធុងនោះដែរ ចំងាយចាប់ពី1ម៉ែត្រឡើងទៅ(ចំណាំៈត្រូវជីកនៅខាងលើខ្យល់អាចទិសខាងជើង)ដើម្បីអោយក្លិនភក់ថ្មីជះសព្វគ្រប់ត្រពាំង។

ការជីកត្រូវធ្វើពេលល្ងាចជិតយប់ដោយស្ងៀមស្ងាតប់បំផុតដើម្បីកុំអោយត្រីផ្អើល ប្រសិនបើជីកទៅមានជ្រាបទឹកគេអាចដាក់ធុងឬឆ្នាំងចូលរួចទប់វាអោយជាប់ រួចគេធ្វើផ្លូវទឹកទទឹងប្រហែល2ទៅ3តឹកមកកៀកមាត់អន្លង់បំផុង ហៀបៗនឹងទឹកចូលអន្លង់ រួចគេយកភក់និងស្មៅពីត្រពាំងឬស្រះផ្សេងដែលស្រះនោះមិនធ្លាប់រីងទឹកទាល់តែសោះក្នុងមួយឆ្នាំៗ មករាយតាមគន្លងទឹកដែលយើងជីក រហូតដល់មាត់អន្លង់។

នៅលើមាត់អន្លង់ត្រូវយកភក់នោះទៅលាបត្រង់កន្លងណាដែលយើងបានជីកថ្មីអោយសព្វអស់ បន្ទាប់មកយកស្លឹកឈើឬស្មៅនោះគ្របអោយជិតពីលើអន្លង់រហូតដល់ទឹកដែលយើងជីក។ពេលនោះភ្លឺឡើងយើងនឹងបានត្រីកន្លះឬពេញអន្លង់តែម្តងបើពិតជាត្រពាំងនោះមានត្រីមែន។

 

បញ្ជាក់៖យើងត្រូវតែយកស្មៅមកពីត្រពាំងផ្សេងដែលមិនទឹកមិនធ្លាប់រីង ដើម្បីអោយត្រីគិតថាមានប្រភពទឹកផ្សេងមកដល់ហើយ ចឹងនាំគ្នាលោតចូលទៅរកទឹកថ្មីនោះ តែពេលលោតទៅតាមពិតជាអន្លង់យើងសោះ ដូច្នេះហើយបានគេធ្វើខាងលើខ្យល់ដើម្បីអោយក្លិនភក់និងស្មៅថ្មីបានដល់ត្រីពេញត្រពាំង។

សូមមើលវីដេអូពីវិធីធ្វើអន្លង់៖

អត្ថបទដោយ៖ pc