ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឯកសារកសិកម្ម

វិធី​ងាយៗ​ក្នុង​ការផលិត​ជីកំប៉ុ​ស្តគោក​ឲ្យមានគុណភាពខ្ពស់

10-Apr-2019 12:02 PM

រូបភាព


ដោយ: Uddam

+ទីតាំង
-​គួរ​ជ្រើសរើស​ទីតាំង​មិន​លិច​ទឹក នៅ​ក្បែរ​ក្រោលគោ ឬ​កន្លែង​ចង​គោ។ទ្រុង​សាងសង់​ពី​ឥដ្ឋប្រហោង ដោយ​ពាស​ស៊ីម៉ង់ត៍​ខាងក្នុង ជាមួយនឹង​ដំបូល​ប្រក់​ស្លឹក ដែល​មាន​ទំហំ​បណ្តោយ​៤​ម៉ែត្រ ទទឹង​៣​ម៉ែត្រ កម្ពស់​១,២​ម៉ែត្រ ។
+សារធាតុ​ផ្សំ
-លាមក​គោ ៣០​ប​ង្គី​-ធ្យូង​អង្កាម ៣០​ប​ង្គី​-ទន្ទ្រាន​ខែត្រ ៣០​ប​ង្គី​-អង្កាម​ស្រស់ ២​កា​រ៉ុង​-ស្លឹក​ស្តៅ ៣០​ប​ង្គី​
-សំរាម រួមមាន ស្លឹកឈើ​ងាប់ កម្ទេច​ចំបើង និង​កាក​សំណល់​ផ្ទះបាយ ជាដើម​+វិធី​ធ្វើ
– យក​អង្កាម​ស្រស់​ចាក់​ទ្រាប់​បាត​អាង
– យក​ទន្ទ្រានខែត្រ​ចិញ្ច្រាំ​ឱ្យ​តូចៗ ចំណែកឯ​ស្តៅ បូត​យក​តែ​ស្លឹក- យក​ធាតុ​ផ្សំ​ទាំង​អស់ លាយ​ច្របល់​បញ្ចូល​គ្នារួច​យក​ទៅ​ចាក់​ចូលក្នុង​អាង មាន​អង្កាម​ទ្រាប់​បាត​ដែល​បាន​រៀបចំ​ទុក​នោះ
– ទុក​បាន​១​សប្តាហ៍ ត្រូវ​កាយ​ត្រឡប់ និង​ស្រោច​ទឹក​ម្តង
– រយៈពេល​១​ខែ កំប៉ុស្ត​នឹង​កាច់ យើង​អាច​យក​ប្រើ​បាន​ហើយសម្រួលអត្ថបទ៖ អ៊ាង សុផល្លែត