ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឯកសារកសិកម្ម

វិធីសាស្ត្រយកស្ដៅមកផលិតថ្នាំសម្រាប់ការពារសត្វល្អិតផ្សេងៗ

15-Dec-2018 11:25 AM

រូបភាព


ដោយ: Uddam

សមាសធាតុប្រឆាំងនឹងសត្វល្អិត ប្រសិទ្ធភាពលើសត្វល្អិត ដង្កូវចោះដើមស្រូវ កណ្ដូបស៊ីស្រូវ ដង្កូវចោះស្លឹក ដង្កូវស៊ីស្លឹក ទាកគួរ រុយ មមាច ចៃ។ ស្ដៅ មានផ្ទុកសមាសធាតុ Azadirachtin និងសមាសធាតុសំខាន់ៗមួយចំនួនទៀត ដែលអាចមានឥទ្ធិពល លើប្រព័ន្ធបន្តពូជរបស់សត្វល្អិត ជាពិសេសអ័រម៉ូនរបស់វា។

Image may contain: tree, sky, plant, outdoor and natureImage may contain: plant, tree, sky, outdoor and nature+ផ្នែកប្រើប្រាស់ៈ សម្បក (ដើម ឬ មែក) ស្លឹក ផ្លែ
+វិធីផ្សំ និង វិធីប្រើប្រាស់
ថ្នាំពុលផ្សំពីស្លឹក ឬ ដើមស្ដៅ៖

Image may contain: plant, fruit, tree, outdoor and food

Image may contain: plant, outdoor and natureImage may contain: plant, tree, outdoor and nature– បុកស្លឹក ឬ សម្បក ១-២ គីឡូក្រាមឲ្យម៉ដ្ឋ និងថ្មមៗ ដាក់ចូលក្នុងក្រឡ ឬពាង ចាក់ទឹកចំនួន ២-៤លីត្រចូល
គ្រប និងចងមាត់គម្របឲ្យជិតល្អ និងរក្សាទុកចំនួន ៣ ថ្ងៃ
– ច្រោះ ឬ សម្រិតយកតែផ្នែកថ្លាសម្រាប់ប្រើប្រាស់ជាថ្នាំ

Image may contain: plant, tree, outdoor and natureImage may contain: tree, sky, plant, outdoor and nature-លាយទឹកថ្នាំ ដែលផលិតបានជាមួយទឹក ៩លីត្រ បន្ថែមទឹកសាប៊ូ ១០០មីលីលីត្រ កូរបញ្ចូលគ្នារួចស្រោច ឬ បាញ់លើដំណាំដែលទទួលរងការបំផ្លាញពីសត្វល្អិត។

Image may contain: plant, tree, flower, sky, outdoor and nature+ ប្រេងថ្នាំពុលពីគ្រាប់ស្ដៅ៖
-បកសម្បកគ្រាប់ចេញ រួចបុក ឬ កិនគ្រាប់ឲ្យម៉ដ្ឋ

Image may contain: plant, flower, sky, tree, outdoor and nature-យកគ្រាប់ស្ដៅ ដែលបុករួចចំនួន ៥ គីឡូក្រាមដាក់ចូលក្នុងចានដែក ឬក្រឡ
-ចាក់ទឹកក្ដៅចូលបន្តិចម្ដងៗ រហូតដល់ម្សៅស្ដៅអាចច្របាច់បាន (ប្រើទឹកក្ដៅកន្លះលីត្រ) គាប ឬសង្កត់ល្បាយដើម្បីឲ្យប្រេងហូរចេញយកប្រេងដែលទទួលបាន លាយជាមួយទឹកសាប៊ូ ១០០មីលីលីត្រ យកល្បាយខាងលើ ១ លីត្រ លាយជាមួយទឹក ៩ លីត្រ រួចកូរកុំឲ្យប្រេងញែកចេញពីទឹក ចាក់ចូលក្នុងធុងបាញ់ថ្នាំហើយបាញ់ទៅលើដំណាំដែលទទួលរងការបំផ្លាញពីសត្វល្អិត។

Image may contain: foodImage may contain: plant and foodសម្រួលអត្ថបទ៖​ អ៊ាង សុផល្លែត