ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឯកសារកសិកម្ម

វិធីសាស្ត្រក្នុងការចិញ្ចឹមត្រីដំរីឱ្យបានផលច្រើន

08-Aug-2019 05:15 PM

រូបភាព


ដោយ: Uddam

-កន្លែងចិញ្ចឹមត្រី ត្រូវជ្រើសរើសនៅទីវាលស្រឡះ មិនលិចទឹកនៅរដូវវស្សា និងនៅក្បែរផ្ទះ ដើម្បីងាយស្រួលថែរក្សា
+ការរៀបចំកន្លែងចិញ្ចឹម
-ជីករណ្តៅចិញ្ចឹមត្រី ទំហំ ២,៨ម៉ែត្រ x ១,៦ម៉ែត្រ និងជម្រៅ ៧តឹក
-រណ្តៅជីកឱ្យមានជើងទេរ ដើម្បីកុំឱ្យបាក់ដី-ក្រាលកៅស៊ូបា្លស្ទិកក្នុងរណ្តៅ រួចដាក់ភក់ កម្រាស់១តឹក
-បញ្ចូលទឹកឱ្យពេញក្នុងរណ្តៅ
-ដាក់សំបកកង់ឡានចាស់ៗក្នុងរណ្តៅចំនួន១គូ ដើម្បីធ្វើជាជម្រកឱ្យត្រីលាក់ខ្លួន
+ប្រភេទពូជកូនត្រី និងបរិមាណកូនត្រីលែង-កូនត្រីមិនត្រូវមានស្នាមដាច់រលាត់ ឬរបក ស្រកា និងគ្មានជំងឺ ឬដំបៅលើដងខ្លួន
-ជ្រើសរើសទិញកូនត្រីពីអ្នកដាក់លប ទើបមានលក្ខណៈល្អជាងការនេសាទដោយឧបករណ៍ផ្សេងៗ
-កូនត្រីដែលដាក់ចិញ្ចឹមមានទំហំប៉ុនមេជើងមនុស្សចាស់
-ចំណីរបស់ត្រីដំរី មានដូចជា កន្ទក់ម៉ដ្ឋលាយជាមួយបាយ កំពិស កណ្តៀរ(តែចំណីដំបូងគឺ កណ្តៀរ កំពឹសរស់)-ចំណីស្រស់ដូចជា កំពឹស គឺលែងក្នុងរណ្តៅចិញ្ចឹមត្រីតែម្តង
-ចំណីផ្សំគឺបាយ (៣០ភាគរយ) បុកជាមួយកន្ទក់ម៉ដ្ឋ (៧០ភាគរយ) ហើយពូតជាដុំប៉ុនផ្លែខ្វិត (២ដុំ ក្នុង១ថ្ងៃ) ដាក់ឱ្យស៊ីជារៀងរាល់ថ្ងៃ ។ ក្រៅពីពូតដុំ ចំណី (បាយ+កន្ទក់) អាចដាក់រាយក្នុងកញ្រ្ចែងពន្លិចក្នុងទឹកឱ្យត្រីស៊ី ។
-ត្រូវផ្លាស់ប្តូរទឹក១ដង ក្នុងមួយអាទិត្យ ដោយយកទឹកចាស់ចេញ ៣ប៉ោត ហើយថែមទឹកថ្មី៣ប៉ោតវិញ (ការផ្លាស់ប្តូរនេះ ត្រូវធ្វើនៅក្នុងខែប្រាំង)-នៅពេលដាក់ចំណី គួររៀបចំគោះចានជាសំឡេង ឱ្យត្រីចំណាំសំឡេង ដើម្បីឱ្យវាចេញមកស៊ីចំណី
-ពិនិត្យជុំវិញកន្លែងរណ្តៅ ក្រែងមានកណ្តុរកាយរូងនៅមាត់រណ្តៅ និងក្រែងមានពស់ចូលស៊ីត្រី
-ពុំគួររើ ឬផ្លាស់ប្តូរសំបកកង់ឡាន ដែលដាក់ធ្វើជាជម្រកត្រី នៅក្នុងរណ្តៅ
-ក្រោយចិញ្ចឹមបានជាង៥ខែ ត្រីដំរីអាចលូតលាស់លឿនពី ៣ទៅ៦ខាំ ក្នុងមួយក្បាល
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។