ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
សុ​ខភាព​ និងសម្រស់

វិធីព្យាបាលឆាប់ជាសះស្បើយ កើតមុនខ្ទុះក្នុងរន្ធច្រមុះ!

05-Apr-2019 04:51 PM

រូបភាព


ដោយ: Uddam

មូលហេតុគឺព្រោះតែស្រទាប់ខាងក្នុងច្រមុះមានចុងសរសៃប្រសាទច្រើនពេក ជាហេតុបង្កឱ្យមុនខ្ទុះងាយនឹងកើតឡើង និងបង្កការឈឺចាប់ពិបាកទ្រាំ។ ជាធម្មតា ពេលកើតមុនខ្ទុះក្នុងរន្ធច្រមុះ គឺពុំគួរយកដៃអេះ ឬ ប៉ះពាល់វានោះទេ គួរបណ្តោយឱ្យវាចេញមកតាមសម្រួល បើពុំដូច្នោះទេ វានឹងឆ្លងរាលដាលកាន់តែវីវរ។

១-ក្រណាត់ជ្រលក់ទឹកក្តៅ៖យកក្រណាត់តូចមួយជ្រលក់ទឹកក្តៅ។ ពូតទឹកក្តៅចេញឱ្យវានៅក្តៅឧណ្ហៗ រួចញ៉ុកក្រណាត់ថ្នមៗចូលរន្ធចម្រុះ ទុកចោល៣ ទៅ ៥ នាទី ឬយូរជាងនេះក៏បាន។ អនុវត្ត ៤ ទៅ ៥ ដងក្នុងមួយថ្ងៃ។

២-ទឹកអំបិល៖លាយអំបិលកន្លះស្លាបព្រាកាហ្វេ ជាមួយទឹកក្តៅមួយពែង។ យកសំឡីជ្រលក់ទឹកក្តៅ រួចជូតរន្ធចម្រុះថ្នមៗ បន្ទាប់មកយកសំឡីស្ងួតជូតរន្ធច្រមុះឱ្យស្អាត។ អនុវត្តបែបនេះ ២ ទៅ ៣ ដងក្នុងមួយថ្ងៃ៕សម្រួលអត្ថបទដោយ៖ខ្ទឹមស