ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
គ្មាន

វិធីផ្សំថ្នាំពុលធម្មជាតិសម្រាប់ការពារដំណាំខាត់ណា ស្វាយ ស្ពៃក្តោប និងសាលាដជាដើម

19-Apr-2019 12:46 PM

រូបភាព


ដោយ: Uddam

*ប្រភេទដំណាំដែលអាចប្រើបានមានដូចជា៖ ដំាណាំខាត់ណា ស្វាយ ស្ពៃក្តោប សាលាដជាដើម
+ធាតុផ្សំមាន
-ទន្ទ្រានខែត្រ ១បាច់តូច-កន្ធំថេត ៣គីឡូក្រាម-សំបកស្ដៅ ១គីឡូក្រាម-ស្លឹកស្ដៅ ២គីឡូក្រាម-វល្លិ៍បណ្ដូលពេជ្រ ៣គីឡូក្រាម
-ទឹកនោមគោ ២លីត្រ-លាមកគោ កន្លះបាវ-ម្ទេសទុំ ០,៥គីឡូក្រាម-ទឹក ២០លីត្រ។+របៀបផ្សំថ្នាំពុល
-យកទន្ទ្រានខែត្រ កន្ធំថេត សំបកស្ដៅ ស្លឹកស្ដៅ វល្លិ៍បណ្តូលពេជ្រ និងម្ទេស ទៅកាប់កញ្រ្ចាំឲ្យតូច​ៗ
-រួចច្របល់សារធាតុទាំងនោះបញ្ចូលគ្នា រួចដាក់ទៅក្នុងពាងដែលមានទឹក២០លីត្រ និងទឹកនោមគោ២០លីត្រ
-ក្រោយពីដាក់ធាតុផ្សំហើយ គ្របគំរបពាងនោះឲ្យជិត រួចរក្សាទុករយៈពេល១០ថ្ងៃ ទើបអាចបើកយកទៅប្រើលើដំណាំបាន-ចំពោះការរក្សាទុក គឺត្រូវដាក់ពាងថ្នាំឲ្យនៅក្រោមម្លប់ ហើយបើកគំរបកូរ២ថ្ងៃម្តង ដើម្បីឲ្យថ្នាំឆាប់កាច់
+របៀបប្រើប្រាស់
-ក្រោយពីរក្សាទុកអស់រយៈពេល១០ថ្ងៃ ថ្នាំកាច់អាចយកទៅប្រើបាន
-ចំពោះរបៀបប្រើ គឺត្រូវដួសទឹកថ្នាំច្រោះស្បៃ ដើម្បីកុំឲ្យដោយកាកថ្នាំ ពីព្រោះអាចពិបាកក្នុងការស្រោច-បរិមាណទឹកថ្នាំដែល យកប្រើ គឺទឹកថ្នាំ ០,៥លីត្រ លាយជាមួយទឹកធម្មតាចំនួន២០លីត្រ
-ពេលវេលាប្រើទៅលើដំណាំ គឺនៅពេលដំណាំដុះបានស្លឹក ២ ទៅ ៣ និងប្រើនៅពេលល្ងាច-ក្នុងមួយសប្តាហ៍ត្រូវបាញ់ថ្នាំនេះម្តង នៅពេលដំណាំជិតប្រមូលផលត្រូវផ្អាកប្រើថ្នាំពុលធម្មជាតិឲ្យបានមុនពី ៤ ទៅ ៥ថ្ងៃ ដើម្បីកុំឲ្យមានបញ្ហាប៉ះពាល់ដល់សុខភាពអ្នកបរិភោគ
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត