ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឯកសារបច្ចេកទេសកសិកម្ម

វិធីបណ្តុះចេកយកកូនពិតជាចំណេញ ឆាប់លូតលាស់និងងាយថែទាំ..!!

09-Jul-2019 10:10 AM

រូបភាព


ដោយ: Uddam

+សម្ភារៈត្រូវមាន៖
-ជ្រើសរើសយកគល់ចេកដែលមានអាយុ៧ទៅ៨ខែ
-កាំបិត


-លាយល្បាយដី ជីកំប៉ុស អង្កាមដុត និងកំទេចចំបើង ម្រាប់យកមកដាំ
-ថ្នាំជំនួយឬស និងថ្នាំការពារការកើតផ្សិត។
+វិធីធ្វើ៖


-ពុះគល់ចេកនោះពី ៤ទៅ១០ ចំណិតមើលតាមទំហំគល់ និងត្រូវពុះយកចំកន្លែងដែលមានភ្នែកពន្លក
-បន្ទាប់មកដាក់វាហាលថ្ងៃប្រមាណ ២០ទៅ៣០នាទី
-បន្ទាប់មកដាក់វាជ្រលក់ក្នុងទឹកថ្នាំជំនួយឬស និងទឹកថ្នាំការពារផ្សិត(លាយចូលគ្នាកម្រិត១ភាគ២០នៃទឹក)រយៈពេល២០នាទី.


-រួចដាក់ដាំនៅទីថ្នាលដែលបានរៀបចំរួចដោយដាក់ដីគ្របពីលើកម្រាស់កន្លះតឹក
-រយៈពេល១៥ទៅ២០ថ្ងៃវាចាប់ផ្តើមដុះហើយយើងអាចជីកយកមកដាំក្នុងថង់
-១០ថ្ងៃក្រោយយើងអាចយកវាទៅដាំបាន។
បងប្អូនអាចសាកល្បងវិធីនេះជាជំហានដំបូងសិនហើយបើទទួលបានលទ្ធផលល្អគឺជាការប្រសើរណាស់។

សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។