ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឯកសារកសិកម្ម

វិធីបណ្តុះកូនចេកឲ្យបានច្រើន និងលូតលាស់លឿនឆាប់បានយកទៅដាំ

09-Mar-2019 12:50 PM

រូបភាព


ដោយ: Uddam

+សម្ភារដែលត្រូវមាន
-ចេកដែលមានអាយុប្រមាណ៣ខែ-កាំបិត និងក្តាសម្រាប់ហាន់-កំបោរស្លាម្លូ-អង្កាមដុតលាយដី និងកំទេចស្លឹកឈើ-ថង់ប្លាស្ទិចខ្មៅ ១តឹក x ២តឹក(ត្រូវចោះរន្ធខ្លះផង)+វិធីធ្វើ
-ជីកកាត់យកគល់ចេកដែលមានអាយុ៣ខែ ឬលើសនេះបន្តិច រួចពុះវាជា២ចំណែកប៉ុនគ្នា-យកគល់មួយចំហៀងមកពុះជា៣-៤ផ្នែកស្មើរៗគ្នាទៀត(អាស្រ័យទៅតាមទំហំគល់) ដោយចំណែកនីមួយៗមានទំហំមុខប្រមាណ ៥សង់ទីម៉ែត្រ និងមានពន្លកភ្នែកសម្រាប់លូតលាស់
-លាយកំបោរស្លាម្លូ១ខាំជាមួយទឹក៥លីត្រ រួចយកគល់ចេកខាងលើយកទៅត្រាំរយៈពេល៥នាទីដើម្បីសម្លាប់មេរោគផ្សិត-យកល្បាយដីខាងលើដាក់ចូលក្នុងថង់ពាក់កណ្តាល រួចដាក់ចំណិតគល់ចេកចូលដោយដាក់ផ្នែកខាងភ្នែករបស់វាមកខាងលើ-បន្ទាប់មកយកល្បាយដីមកលប់ពីលើដល់ពេញថង់ ហើយត្រូវស្រោចទឹករាល់ថ្ងៃរយៈពេល៤៥ថ្ងៃយើងអាចយកកូនវាទៅដាំបានហើយ
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត