ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ចំណេះដឹងទូទៅ

វិធីបង្កាត់ពូជរុក្ខជាតិដោយតមែកឬដើមដោយមិនប្រើគ្រាប់ …!!

08-May-2019 12:22 PM

រូបភាព


ដោយ: Uddam

ការបង្កាត់ពូជរុក្ខជាតិមានសារៈសំខាន់ណាស់សម្រាប់កសិករក្នុងការដាំរុក្ខជាតិ ដំណាំហូបផ្លែផ្សេងៗ ជាពិសេសការបង្កាត់ពូជ ដោយមិនប្រើគ្រាប់ដូចជា ការបំបៅ ការតខ្នែង ការតមែក ឬចុង ជាដើម​ វាធ្វើឱ្យចំណេញពេលវេលា ឆាប់បានទទួលទិន្នផល។

+ការបំបៅមែក គឺជាការបង្កាត់ពូជដោយប្រើមែករបស់រុក្ខជាតិ មានដំណាក់កាលដូចខាងក្រោម៖
1.ជ្រើសរើសមែកដែលល្អ និងមិនចាស់ពេក ស្លឹកល្អ គ្មានរោគ ឬសត្វបំផ្លាញ បានទទួលពន្លឺថ្ងៃគ្រប់គ្រាន់
2.កាត់សំបកចេញ ជុំវិញមែកចេញប្រវែង 1 ថ្នាំងដៃ ហើយកោសឲ្យទក់


3.យកស្រកីដូងហើយដំឱ្យទក់ យកទៅត្រាំទឹក ហើយពូត ឱ្យសល់ទឹកសើមៗ ដាក់ក្នុងថង់ រួចយកទៅរុំមែកដែល ចង់បំបៅ
4.ស្រោចទឹកជាប្រចាំ នៅពេលមែកដែលបំបៅដុះឬស ពណ៌លឿងត្នោត ចុងឬសពណ៌ស (ក្រោយពេលបំបៅ 1-2 ខែ) ទើបអាចកាត់បាន


5.យកមែកទៅផ្សាំ 1-2 ខែ ហើយនាំយកទៅដាំបាន។
++ការតមែក
ការតមែកគឺជាការយកមែកពូជល្អមកតភ្ជាប់ដើមដែលត្រូវការត និយមប្រើសម្រាប់ការប្តូរពូជដែលល្អជាង ដែលកសិករត្រូវការ ព្រោះទទួលបានផលល្អដូចជាៈដើមស្វាយ,ខ្នុរ,ស្ពឺ,ជាដើម។


1.ការតមែកបែបសម្រួចភ្ជាប់ៈរុក្ខជាតិឬដំណាំដែលនិយមមានដូចជា ទៀបទទឹម​Crotonផ្កាក្រដាសជាដើម។

-កាត់មែកឬដើមដែលត្រូវការតឱ្យសល់ប្រវែងប្រហែល4ថ្នាំងដៃ រួចពុះឱ្យចំកណ្តាលមែកឬដើមដែលចង់ដោតភ្ជាប់ ឱ្យជ្រៅប្រហែល2ថ្នាំដៃ។

-នាំយកមែកពូជល្អមកសម្រួចប៉ុន្តែឱ្យចេញជារាងសំប៉ែតបន្តិច ប្រវែង2ថ្នាំដៃ។

-យកមែកពូជល្អដោតភ្ជាប់មែកឬដើមដែលត្រូវការត ឱ្យមែកទាំងពីរចូលគ្នាក្លាយជាដើមតែមួយ រួចយកខ្សែចងស្នាមត ទាំងខាងលើ និងខាងក្រោមឱ្យណែន។

-យកថង់ប្លាស្ទិកមកឃ្លុមហើយចងឱ្យជិត​រួចយកទៅទុកនៅក្នុងម្លប់។

-ប្រសិនបើ មែកឬដើមនៅកណ្តាលថ្ងៃ បន្ទាប់ពីឃ្លុមថង់ប្លាស្ទិកហើយត្រូវឃ្លុមដោយក្រដាសមួយជាន់ទៀត ដើម្បីមិនឱ្យពន្លឺថ្ងៃចូលបាន។

-រយៈពេល15-20 ថ្ងៃនឹងសង្កេតឃើញបណ្តូលថ្មី ឬចេញស្លឹកថ្មី គួរយកថង់ប្លាស្ទិកចេញ។

-រយៈពេល 30 ថ្ងៃ ស្រាយខ្សែចេញឱ្យអស់ បន្ទាប់មកយកទៅដាំ ឬមើលថែឱ្យបានល្អ៕