ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

វិធីធ្វើនំអន្សមចេក

03-Apr-2019 10:32 AM

រូបភាព


ដោយ: Uddam

គ្រឿងផ្សំ៖ ចេក ១៦-១៨ផ្លែ (១ផ្លែ កាត់ពុះជា ២ ឬ៣ តាមទំហំចេក), អង្ករដំណើប ២កូនចាន, សណ្តែកខ្មៅ កន្លះកូនចាន ត្រាំទឹកទុកចោល ១យប់ (ដាក់ ឬមិនដាក់ក៏បាន), ខ្ទិះដូង ៧៥០មីលីលីត្រ, ស្ករស ១កូនចានកន្លះ, អំបិល ២ស្លាបព្រាកាហ្វេ, ស្លឹកតើយ ៣-៤សន្លឹក, ស្លឹកចេក និងខ្សែ សម្រាប់វេចនំ។

វិធីធ្វើ៖

១.យកអង្ករដំណើបលាងទឹកឲ្យស្អាត ២-៣ដង រួចយកទៅដាក់ចំហុយរយៈពេល ៤ម៉ោង។

២.ដាក់ខ្ទិះដូង អំបិល និងស្លឹកតើយចូលខ្ទះ កូរចូលគ្នាឲ្យសព្វ ទុកមួយរំពុះ រួចដាក់អង្ករដំណើបចូល កូរ ចូលគ្នាឲ្យសព្វរយៈពេល ៥-៦នាទី ហើយដាក់ស្ករសចូល ច្របល់ចូលគ្នាឲ្យសព្វល្អ រួចដួសទុកមួយឡែក

៣.រៀបចំវេចនំ យកស្លឹកចេកដាក់រៀបសណ្តែកខ្មៅ អង្ករដំណើបដែលលាយហើយ និងចេក រួចវេច ហើយយកទៅដាក់ចំហុយរយៈពេល ១ម៉ោង ៤៥នាទី ទៅ ២ម៉ោង (តាមទំហំនំ) រួចជាការស្រេច។

សម្រួលអត្ថបទដោយ៖ ស្រីពៅ