ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
គ្មាន

វិធីធ្វើនំប៉ាវរសជាតិស្លឹកតយ

17-Mar-2019 12:51 PM

រូបភាព


ដោយ: Uddam

+គ្រឿងផ្សំ
-អំបិល ១ស្លាបព្រាកាហ្វេ-ស្លឹកតយ-ម្ស៉ៅមី ២៦០ក្រាម-ម្ស៉ៅមេនំបុ័ង (baking Powder)  ៧ក្រាម-ស្ករស ៧០ក្រាម-ទឹកធម្មតា ១៧០មីលីលីត្រ
-ប័រ ១ស្លាបព្រាបាយ+គ្រឿងផ្សំស្នូល
-ខ្ទឹះដូង ១០០មីលីលីត្រ-ស្លឹកតយ-ពងមាន់ ៥គ្រាប់-ម្ស៉ៅអង្ករ ២ស្លាបព្រាបាយ-ម្ស៉ៅឆា ១ស្លាបព្រាបាយ-ស្ករត្នោត ១០០ក្រាម
+វិធីធ្វើម្ស៉ៅនំប៉ាវ
-ដំបូងធ្វើការកិនស្លឹកតយជាមួយទឹកធម្មតា-បន្ទាប់ពីកិនបានជាទឹកស្លឹកតយរួច យកម្ស៉ៅមីមកលាយបញ្ជូលគ្នា ដាក់អំបិលបនិ្តច ម៉្សៅមេនំបុ័ង (baking Powder)បន្តិច ស្ករសដាក់សមល្មមតាមចំនូលចិត្ត ច្របល់បញ្ចូលគ្នាឲ្យក្លាយទៅជាល្បាយតែមួយ
-បន្ទាប់មកត្រូវចាក់ទឹកស្លឹកតយលាយជាមួយម្ស៉ៅបន្តិច ( កុំច្រើនពេក ព្រោះអាចធ្វើឲ្យសាច់ម្ស៉ៅរ៉ាវ ជាទូទៅសាច់ម៉្សៅរាងស្ងួត អាចដាក់ទឹកស្លឹកតយគ្រាន់តែយកពណ៌តែប៉ុណ្ណោះ )-ក្រោយមកចាក់មេនំបុ័ងចូលទៅក្នុងម្ស៉ៅ ចាក់ប័រចូលបន្តិច លាយម្ស៉ៅឲ្យបានសព្វល្អចូលគ្នា ហើយ ច្របល់សាច់ម៉្សៅដែលបានលាយហើយនោះ ច្របាច់ឲ្យបាន ១០នាទី រួចទុកសាច់ម្ស៉ៅចោលដោយ យកថង់ ឬ គំរបបិទពីលើប្រអប់ដែលដាក់សាច់ម្ស៉ៅ ទុកនៅកន្លែងដែលមានកំដៅក្តៅតិចៗ រយៈពេលមួយម៉ោងកន្លះ
+របៀបធ្វើស្នូលនំប៉ាវ
-លោកអ្នកត្រូវធ្វើការកិនស្លឹកតយម្តងទៀតដើម្បីដាក់ក្នុងស្នូលនំប៉ាវ មានស្លឹកតយ និង ទឹកខ្ទះដូងបន្តិចក្រឡុកបញ្ចូលគ្នា-បន្ទាប់ពីកិនរួចយកសំណាញ់មកត្រង់យកតែទឹកប៉ុណ្ណោះ  ចាក់ពងមាន់ ( យកតែពណ៌លឿន ) ចូលទៅក្នុងទឹកស្លឹកតយខ្ទះដូង ស្ករត្នោត ម្ស៉ៅអង្ករ ម្ស៉ៅឆា អំបិល រួចលាយគ្នាឲ្យសព្វល្អ
-បន្ទាប់មកយកខ្ទះធ្វើការឆាស្នូល ( មិនបាច់ដាក់ប្រេងឆានោះទេ ) បើកភ្លើងតិចៗកូរវាជាប់រហូតកុំឲ្យជាប់បាត-មួយម៉ោងកន្លះក្រោយមក ម្ស៉ៅឡើងហើយលោកអ្នកក៏ត្រូវធ្វើការច្របាច់ប្រហែល ២នាទីបន្ថែមទៀត -មូលម្ស៉ៅជាដុំៗតូចល្មមប៉ុនៗគ្នា រួចធ្វើឲ្យម៉្សៅដុំៗទាំងនោះកិនឲ្យត្រប៉ែតដើម្បីដាក់ស្នូល ដែលលោកអ្នកបានធ្វើរួចបញ្ចូលខ្ជប់ដាក់ក្នុងឆ្នាំងចំហ៊ុយមួយឡែកសិន ( កុំភ្លេចដាក់ក្រដាសទ្រាប់ ពីក្រោមបាតនំប៉ាវផង )-បន្ទាប់មកត្រូវយកកន្សែងមកគ្របលើឆ្នាំងចំហ៊ុយដែលដាក់នំប៉ាវទុកវា ចោលឲ្យឡើងម្តងទៀត រយៈពេល ៤០នាទី ក្រោយពីនំប៉ាវឡើងហើយ លោកអ្នកត្រូវយកឆ្នាំងដាក់ ទឹកដើម្បីធ្វើការចំហ៊ុយនំប៉ាវរយៈពេល ២៥នាទីជាការស្រេច
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត