ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឯកសារកសិកម្ម

វិធីដាំប៉េងប៉ោះយ៉ាងងាយស្រួលបំផុត ងាយស្រួលក្នុងការដាំដុះបរិភោគពេញមួយឆ្នាំ!

20-Oct-2017 04:24 PM

រូបភាព


ដោយ: Uddam

ប៉េងប៉ោះជាបន្លែ ឬផ្លែឈើ ដែលគ្រួសារជាច្រើនប្រើដើម្បីចម្អិនញឹកញាប់ ឬបងប្អូនមួយចំនួនចូលចិត្តបរិភោគស្រស់ៗតែម្តង។ អត្ថប្រយោជន៍នៃប៉េងប៉ោះមានច្រើនផងដែរ ដូចជាការពារជំងឺមហារីក កាត់បន្ថយសម្ពាជឈាម ការពារជំងឺរបេង ធ្វើឱ្យភ្នែកភ្លឺច្បាស់ ស្បែកភ្លឺថ្លា និងជួយបណ្តុះសក់ថែមទៀតផង។

មិនពិបាកដាំទេ មានវិធីសាមញ្ញាងាយបំផុតក្នុងការដាំប៉េងប៉ោះ អ្នកក៏អាចដាំវានៅក្នុងផ្ទះបានយ៉ាងងាយស្រួល។

វិធីធ្វើ៖

-រៀបចំដីដាក់ក្នុងផើង ឬចានដែក (បាតក្រោមត្រូវចោះ)

-កាត់ប៉េងប៉ោះជាចំណិតៗ (ដូចក្នុងរូប)

-ដាក់ចូលក្នុងផើង ដែលយើងបានរៀបចំដាក់ដីរួច (បើដាក់ដីលាយជីកំប៉ុសកាន់តែល្អប្រសើរ)

-អាចយកគ្រាប់ប៉េងប៉ោះទៅលាយដី ហើយលុបដីពីលើចំណិតប៉េងប៉ោះនោះ។

-ស្រោចទឹក។

លទ្ធផល៖

-រយៈពេល ១​ទៅ ២សប្តាហ៍ ប៉េងប៉ោះនឹងចេញពន្លក។

ទស្សនាវីដេអូ៖

អត្ថបទដោយ៖ អ៊ាង សុផល្លែត