ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឯកសារបច្ចេកទេសកសិកម្ម

វិធីចិញ្ចឹមកង្កែបក្នុងដបប្លាស្ទិច !!

10-Feb-2019 11:38 AM

រូបភាព


ដោយ: Uddam

*វត្ថុដែលត្រូវការ៖

១.ដបទឹកក្រូចចំណុះ ១,២៥លីត្រ ដែលមានរាងមូល ឬជ្រុងជាការប្រសើរ

២.ធ្នើសម្រាប់ដាក់ចិញ្ចឹម

៣.កូនពូជកង្កែប

៤.ចំណីកង្កែប ឬចំណីត្រី។

* វិធីចិញ្ចឹម៖

១. យកដបប្លាស្ទិចចាក់រន្ធពីរសម្រាប់ដាក់ចំណី និងអោយខ្យល់ចេញចូលបាន បន្ទាប់មកដាក់ទឹកតិចល្មមចូលទៅក្នុងដប ដោយមិនអោយពេញនោះទេ។

២. បន្ទាប់មកដាក់កូនកង្កែបចូលក្នុងដបនោះ រួចបិទគម្របឲ្យជិត។

៣. យកដបទៅរៀបចំដាក់នៅធ្នើដែលបានរៀបចំរួច។

៤. ផ្តល់ចំណីដល់វា ពីរដងក្នុងមួយថ្ងៃ ព្រឹក និងពេលល្ងាចដាក់តាមរន្ធដែលយើងបានចោះរួចនោះ។

៥. ត្រូវផ្លាស់ប្តូរទឹករាល់២ថ្ងៃម្តង ដោយមួលគម្របចាក់ទឹកចេញ និងដាក់ទឹកស្អាតថ្មីចូល។

៦. ៣ខែ ក្រោយយើងអាចចាប់វាលក់បានហើយ។

​* ​ការឲ្យ​ចំណី និងថែទាំ៖

​ ​- ត្រូវ​ផ្តល់​ចំណី​ឲ្យ​កង្កែប​ស្មើ ៧ ទៅ ១០​ភាគរយ​នៃ​ទម្ងន់​ខ្លួន​កង្កែប ៥ ទៅ ១០០ ក្រាម

​ ​- ត្រូវ​ផ្តល់​ចំណី​ចំនួន ៣ ទៅ ៥​ភាគរយ​នៃ​ទម្ងន់​ខ្លួន សម្រាប់​កង្កែប ១០០-២៥០​ក្រាម

– ត្រូវលាងដបសម្រាប់ដាក់ចំណីឲ្យស្ងាតមុនដាក់ចំណី និងមិនត្រូវឲ្យមានក្លិនមិនល្អ

– កង្កែបភាគអាចនឹងមានរបួសដោយសារមាត់របស់វាបុកជាមួយនឹងដប យើងអាចព្យាបាលដោយលាយថ្នាំ antibiotics ជាមួយចំណីឲ្យវាស៊ី។ មិនត្រូវឲ្យមានសល់ចំណីនៅក្នុងដបឡើយ។

ការចិញ្ចឹមបែបនេះមានភាពងាយស្រួល ធ្វើឲ្យកង្កែបមានអនាម័យ និងសុខភាពល្អ។

*អត្ថប្រយោជន៍

១. ងាយស្រួលមិនត្រូវការទីតាំងធំសម្រាប់ចិញ្ចឹមឡើយ

២. អាចដាក់ចំណីកង្កែបបានយ៉ាងងាយស្រួល មានប្រសិទ្ធិភាព និងមិនខ្ជះខ្ជាយចំណី

៣. ងាយស្រួលក្នុងការគ្រប់គ្រងជម្ងឺ និងប្រើទឹកតិច។

៤. អាចធ្វើជាអាហារ និងបង្កើនប្រាក់ចំណូលដល់ក្រុមគ្រួសារផងដែរ។

អត្ថបទនេះខ្ញុំបានបកប្រែសម្រួលជាភាសាខ្មែរពីវេបសាយ bansuanporpeang.com