ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
សុ​ខភាព​ និងសម្រស់

រឿងគួរចៀសវាងពេលកើតមុន!

30-May-2018 05:08 PM

រូបភាព


ដោយ: Uddam

និយាយ​ពីមុន មនុស្ស​គ្រប់គ្នា​ស្ទើរ​គ្មាន​នរណាម្នាក់ គេចផុត​ពី​ការ​កើតមុន​នោះទេ ខុសគ្នា​ត្រង់​តិច​ឬ​ច្រើន​ប៉ុណ្ណោះ​។ សម្រាប់​អ្នកមាន​ស្បែក​មុខ​សម្បូរ​ខ្លាញ់ មុន​ងាយ​កើតឡើង​ជាង​អ្នកមាន​ស្បែក​មុខ​ធម្មតា​។ បញ្ហា​នេះ ពួកគេ​ស្វែងរក​មធ្យោបាយ​ព្យាបាល​ខុសៗ​គ្នា ។ យ៉ាងណា ជាទូទៅ​អ្នក​ដែល​កើន​មុន តែង​តែង​អនុវត្ត​ចំណុច​ខាងក្រោម​នេះ ដើម្បី​រួមចំណែក​ព្យាបាល​រោគ​មុន​របស់​ពួកគេ !

​ចៀសវាង​ប្រើប្រាស់​ម្សៅ​ផាត់​បិទបាំង​មុខ បើ​មិនចាំបាច់​ទេ គួរ​ចៀសវាង​ប្រើប្រាស់​គ្រឿងសម្អាង ដើម្បី​លាប​បិទបាំង​មុខ ដោយសារ​វា​នឹង​បិទ​រន្ធ​ញើស​របស់​អ្នក ហើយ​ផលិតផល​មួយចំនួន អាច​បណ្តាលឲ្យ​រលាកផង​ដែ​រ​។ ម្យ៉ាងទៀត ប្រសិនបើ​អ្នក​មិន​សម្អាត​មុខឲ្យបានស្អាតល្អ បន្ទាប់ពី​ប្រើប្រាស់​គ្រឿងសម្អាង​ជាប្រចាំ​ទេ មុននឹង​កើត​កន្លែង​ផ្សេងទៀត​។​

​ចៀសវាង​ប្រើ​ផលិតផល​លាងមុខ​ច្រើនពេក​ពេល​សម្អាត​មុខ ប្រើប្រាស់​ផលិតផល​លាង​សម្អាត​មុខ​ច្រើនពេក ពេល​សម្អាត​មុខ​នឹង​បន្ថែម​ប្រេង​កាន់តែច្រើន​លើ​ស្បែក​មុខ​។ ប្រេង​លើ​មុខ​កាន់តែច្រើន វា​នឹង​ចូលទៅ​ផ្ជិត​រន្ធ​ញើស ហើយ​ធ្វើឲ្យ​កើតមុន​។​

​ចៀសវាង​គេង​លើ​កម្រាល​និង​ខ្នើយ​កខ្វក់ ធ្វើបែបនេះ​នឹង​ជួយ​ការពារ​ស្បែក​មុខ​របស់​អ្នក ពី​មេរោគ ដែល​ឆក់​ឱកាស​នេះ ចម្លង​មុន​ទៅ​កន្លែង​ផ្សេងទៀត​។​

​របប​អាហារ អ្នក​គួរ​ទៅ​ជួប​ជាមួយ​គ្រូពេទ្យ​ជំនាញ ដើម្បី​គ្រប់គ្រង​រោគ​មុន​របស់​អ្នក និង​ដើម្បី​ទទួល​ការណែនាំ ពី​ចំណីអាហា​រណា​ដែល​អ្នកគួ​រញ៉ាំ​និង​មិនគួ​រញ៉ាំ ដោយសារ​អាហារ​ខ្លះ ក៏​ជំរុញឲ្យមុន​ចេញលើ​មុខ​កាន់តែច្រើន​ផងដែរ​។​

ញ៉ាំ​ទឹក​ឲ្យបាន​ច្រើន​តាម​ដែល​អ្នក​អាច​ធ្វើបាន ទឹក​មាន​ប្រយោជន៍​ខ្លាំងណាស់​ចំពោះ​បញ្ហា​សុខភាព​។ ដូច​អ្នកដឹង​ហើយ​ថា ទឹក​ជួយ​ជម្រុះ​ជាតិពុល​ចេញពី​រាងកាយ ហើយ​ជួយ​ឲ្យ​ស្បែក​របស់​អ្នក​ស្រស់ថ្លា​ផងដែរ​។ ដូច្នេះ គួរ​ញ៉ាំ​ទឹក​យ៉ាងហោចណាស់​២ លីត្រ​ក្នុង​មួយថ្ងៃ​៕សម្រួលអត្ថបទដោយ៖ខ្ទឺមស