ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ចំណេះដឹងទូទៅ

រូបមន្តធ្វើម៉ាសធម្មជាតិ​ បកស្បែកមុខឲ្យសស្អាតភ្លឺរលោង

25-Jun-2019 02:21 PM

រូបភាព


ដោយ: Uddam

+គ្រឿងផ្សំ
–ស៊ុត១ គ្រាប់(យកតែផ្នែកស )
–ទឹកក្រូចឆ្មារ ១ ស្លាបព្រាកាហ្វេ
–ក្រដាសអនាម័យ+វិធីធ្វើ
–គោះស៊ុតមួយគ្រាប់យកតែពណ៌ស បន្ថែមទឹកក្រូចឆ្មារចូរ ក្រឡុកវាទាល់តែបែកល្អ
–យកជក់លាបមុខ ជ្រលក់ចូលហើយលាបអោយសព្វផ្ទៃមុខ តែចូរចៀសវាងត្រង់ភ្នែក និង មាត់
–យកក្រដាសអនាម័យកាត់វាចេញជារៀងម៉ាសបិតមុខ ដែលមានប្រហោងត្រង់ភ្នែក ច្រមុះ និងមាត់គ្របវាទៅលើមុខរបស់អ្នក-បើសិនជាក្រដាសអនាម័យរបស់អ្នកតូចៗ អ្នកគ្រាន់តែដាក់វាម្តងមួយសន្លឹកៗអោយពេញមុខក៏បានដែរ
–បន្ទាប់មកទៀតលាបម៉ាសនេះពីលើមុខរបស់អ្នកស្តើងៗមួយជាន់ទៀត ហើយទុកចោលរហូតទាល់តែស្ងួតល្អ
–បកយកក្រដាសចេញថ្នមៗ–បន្ទាប់ពីយកក្រដាសចេញអស់ពីលើមុខហើយ ចូរលុបលាងមុខរបស់អ្នកជាមួយនឹងទឹកក្តៅឧណ្ហៗ
ម៉ាសមួយ​ប្រភេទនេះអាចប្រើបានគ្រប់ប្រភេទស្បែក
-ចូរអនុវត្ត ឲ្យបាន១ ទៅ ២ ដងក្នុងមួយសប្តាហ៍
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត