ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឯកសារកសិកម្ម

របៀបប្រើស្តៅលើដំណាំស្រូវ កាត់បន្ថយការបំផ្លាញរបស់សត្វល្អិត

10-May-2019 03:04 PM

រូបភាព


ដោយ: Uddam

ស្តៅ គឺជាប្រភេទរុក្ខជាតិម្យ៉ាងដែលប្រជាជនយើងធ្លាប់ស្គាល់ និងតែងតែប្រើវាយកធ្វើថ្នាំព្យាបាលរោគមនុស្ស សត្វនិងជាបន្លែបរិភោគ។ មិនតែប៉ុណ្ណោះ ស្តៅអាចប្រើធ្វើជាថ្នាំសំលាប់ សត្វល្អិតលើដំណាំស្រូវបានយ៉ាងប្រសើរទៀតផង។ តាមការបង្ហាញរបស់លោក ពីន្ស ក្លាវ្ស (Pinz Klaus) នៅក្នុងសិក្ខាសាលាមួយស្តីពីប្រព័ន្ធប្រពលវប្បកម្មដំណាំស្រូវតាមគោលការណ៍ធម្មជាតិបានឲ្យដឹងថា កសិករនៅប្រទេសថៃបានយកគ្រាប់ ស្តៅទៅប្រើលើដំណាំស្រូវដើម្បីកំចាត់សត្វល្អិតមួយចំនួនដូចជា មមាចខៀវ ដង្កូវស៊ីរូងដើម ទ្រីបជញ្ជក់ស្លឹក ដង្កូវហ្វូងពណ៌ត្នោត ស្រឹង ទ្រីបមូលស្លឹក៘ ចំណែករបៀបធ្វើ និងប្រើ បង្ហាញជូនខាងក្រោម :

Image may contain: plant and foodImage may contain: plant, tree, outdoor and natureImage may contain: plant, outdoor and nature

Image may contain: plant, fruit, tree, outdoor and food

របៀបផលិតម្សៅស្តៅជាដំបូង ត្រូវប្រមូលផ្លែស្តៅដែលទុំជ្រុះនៅ លើដីយកទៅហាលនៅកន្លែងម្លប់ដែលមានខ្យល់ចេញចូល ( ហាលនៅក្រោមកំដៅថ្ងៃ អាចធ្វើឲ្យសារធាតុសកម្មក្នុងគ្រាប់មួយចំនួនបាត់បង់ និងលែងមានប្រសិទ្ធិភាព )។ បន្ទាប់មក នៅពេលហាលស្ងួតយកគ្រាប់ស្តៅមកកិន ឬបុកឲ្យម៉ដ្ឋក្លាយជាម្សៅស្តៅអាចយកទៅប្រើបាន។ ការប្រើម្សៅស្តៅតិច ហើយថ្មីៗមាន ប្រសិទ្ធិភាពខ្លាំង តែបើចង់ទុកម្សៅប្រើឲ្យបានយូរត្រូវហាលម្សៅនោះក្នុងម្លប់ឲ្យស្ងួត និងហាលឲ្យយូរបើហាលមិនស្ងួតអាចដុះផ្សិត ឬខូច។

Image may contain: plant, outdoor and nature

ក្រោយពីហាលហើយត្រូវទុកក្នុងថង់ប្លាស្ទិក ឬដបបិទឲ្យជិតកុំឲ្យខ្យល់ចូល និងរក្សាទុកកន្លែងងងឹតនិងត្រជាក់ទើបប្រើបានយូរ។ បើចង់បានម្សៅល្អ គួរយកតែគ្រាប់ស្តៅសុទ្ធ (មិនយកសាច់ផ្លែទេ) ដោយលាងច្របាច់យកសាច់ផ្លែចេញ ឬប្រើខ្សាច់ម៉ដ្ឋច្របាច់យកសាច់ចេញ រួចលាងហាលឲ្យស្ងួត។

Image may contain: plant, nature and outdoor

Image may contain: grass, sky, tree, outdoor and natureរបៀបប្រើនៅក្នុងដំណាក់កាលត្រាំគ្រាប់ពូជក្នុងការប្រើប្រាស់ម្សៅស្តៅ គេអាចប្រើបានពីររបៀប :
របៀបទី ១ : យកម្សៅស្តៅ ១ គីឡូក្រាម ទៅលាយជាមួយទឹកក្នុងបរិមាណមួយដែលសមស្របល្មម អាចត្រាំគ្រាប់ពូជស្រូវ ១៦ គីឡូក្រាមឲ្យលិច។ យកគ្រាប់ពូជច្រកក្នុងបាវក្រចៅ ហើយត្រាំក្នុងទឹកស្តៅនេះរយៈពេល ៤៨ ម៉ោង រួចស្រង់ផ្អាប់ទុកមួយយប់ ។ ក្នុងរយៈពេលនេះទឹកស្តៅជ្រាបចូលក្នុងគ្រាប់ពូជ។

Image may contain: plant, sky, tree, outdoor and nature

Image may contain: 2 people, people smiling, plant, grass, outdoor and nature

របៀបទី ២ :កសិករខ្លះមានដីច្រើន ត្រូវការគ្រាប់ពូជច្រើនដើម្បីសាប ។ ដូច្នេះគាត់មិនអាចត្រាំគ្រាប់នៅក្នុងពាង ឬធុងតូចៗបានទេហើយតំរូវឲ្យត្រាំក្នុងទឹកត្រពាំង ឬអូរ ។ ក្នុងករណីនេះ គេអាចប្រើម្សៅស្តៅរោយលើថ្នាលសំណាបមុន ឬក្រោយពេលសាបគ្រាប់រួច ។

Image may contain: plant, fruit, tree, outdoor and food

Image may contain: plant, tree, grass, outdoor and nature

នៅពេលនោះ គ្រាប់ដែលចាប់ផ្តើមដុះថ្មីនឹងស្រូបយកសារធាតុសកម្មកំចាត់សត្វល្អិតតែម្តង។
របៀបប្រើនៅដំណាក់កាលស្ទូងហើយនៅដំណាក់កាលស្ទូងហើយបាន ៧ ថ្ងៃ អាចប្រើទឹកស្តៅលាយ បាញ់បានដែរ។ តែការប្រើក្នុងដំណាក់កាលនេះអស់បរិមាណស្តៅច្រើនពី ៤០ ទៅ ៥០ គីឡូក្រាម ក្នុងមួយហិកតា។

Image may contain: plant, grass, outdoor and nature

ការលាយទឹកស្តៅបាញ់ប្រើបរិមាណម្សៅ ១ គីឡូក្រាម លាយទឹក ២០ លីត្រ ទុករយៈពេលពី ១ ទៅ ២ យប់ ឬរក្សាទុកនៅកន្លែងងងឹត ហើយត្រជាក់ឲ្យបានតិចជាង ៧ ថ្ងៃ។ ក្នុងការបាញ់ត្រូវយក ទឹកស្តៅដែលបាន លាយខាងលើមកបាញ់ ដោយលាយជាមួយទឹកធម្មតាក្នុងកំរិតស្មើគ្នា (១:១) ហើយបាញ់នៅពេលមេឃស្រទុំ ឬពេលល្ងាចពីម៉ោង ៤ ដល់ ម៉ោង ៦។ យើងខ្ញុំសូមបញ្ជាក់ផងដែរថា ក្នុងករណីមិនមានគ្រាប់ស្តៅត្រូវប្រើស្លឹកស្តៅជំនួសដោយ បង្កើនបរិមាណស្លឹកស្រស់ក្នុងទំងន់ ៣ ដង លើសការប្រើផ្លែ និងគ្រាប់។ ដោយយកស្លឹកស្តៅទៅចិញ្ច្រាំឲ្យម៉ដ្ឋ ឬបុក រួចត្រាំក្នុងទឹកដូចគ្នា ៕

 

Image may contain: one or more people, grass, sky, outdoor and natureប្រភពៈ iKNOW